ដោយៈ ដកស្រង់ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត
ចន្ទាស
នាមសព្ទ
បាច់ផ្ដៅចំនួន ២០ ដើម ចងជាសំណុំ រួចបត់ជាពីរ
ផ្ដៅមួយចន្ទាស ។
នាមសព្ទ
(បា. សណ្ឌាស) តម្បៀត ធ្វើដោយដែកជាដើម សម្រាប់ចាប់ សម្រាប់ដាក់ផ្អោបត្បៀតគ្នា (ម. ព. សណ្ឌាស ផង) ។
ដែកមានស្រទាប់ទ្រដុំរទេះជាដើម ដើម្បីឲ្យរលាស់ស្រួលក៏ហៅ ចន្ទាស ដែរ
ចន្ទាសរថយន្ត (ខ្មែរសម័យបុរាណសរសេរ សណ្ឌាស ជាពាក្យត្រឹមត្រូវ ប៉ុន្តែគេច្រើនរិះគន់ថា និយាយមិនច្បាស់ទៅវិញ) ។
សណ្ឌាស
នាមសព្ទ
( បា.; សំ. សណ្ឌិស, សន្ទំឝ, សន្ទំឝក ) ចន្ទាស
កាន់សណ្ឌាសដកពុកចង្កា ។
សណ្ឌច្ឆាយព្រឹក្ស**
(សន់-ឌ័ច-ឆាយ៉ៈព្រឹក)
នាមសព្ទ
( សំ. – + វ្ឫក្ស; បា. – + រុក្ខ ) ដើមឈើដែលមានម្លប់ត្រឈៃ
ជ្រកក្រោមសណ្ឌច្ឆាយព្រឹក្ស ។
**ពាក្យ “ព្រឹក្ស” ត្រូវបានកែតម្រូវពីពាក្យដើម “ព្រឹក្យ” ដោយហេតុថា មានតែពាក្យ “ព្រឹក្ស” អនុលោមតាមវចនានុក្រមខ្មែរ សម្ដេច ជួន ណាត។
វារវលាសិនី
(–រៈ–)
នាមសព្ទ
( សំ. ) ស្រីពេស្យា ។
ជជុះ
កិរិយាសព្ទ
រលាស់ឲ្យជ្រុះ, រំសោះរលាក់ទង្គិចជម្រុះ
ជជុះចំបើង, ជជុះសំពត់ ។