ឆ្នាំ២០២០​ ទោះបី​កូ​វីដ​១៩ រាតត្បាត​យ៉ាងណាក៏ដោយ ​ខេត្តកំពត​នូវតែ​រក្សាបាន​ស្ថេរភាពសេដ្ឋកិច្ច សង្គម យ៉ាងល្អប្រសើរ​

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖លោក ញ៉ូ​វ សា​ឯម សមាជិក​ក្រុមប្រឹក្សា​ខេត្តកំពត​បានលើកឡើង​ថា​សម័យ​កូ​វីដ​នេះ បើ​ពិនិត្យមើល​ស្ថានភាព​សេដ្ឋកិច្ច សង្គម គឺ​ខេត្តកំពត​ហាក់ដូច ជា​នៅតែ​អាច​រក្សាបាន​នូវ​ភាពល្អប្រសើរ​លើ​គ្រប់​វិស័យ​ជាពិសេស​វិស័យ​វិនិយោគទេសចរណ៍​និង​អចលនទ្រព្យ​ជាដើម ។ជាក់ស្តែង​រោងចក្រសហគ្រាស​នៅ​ដំណើការធម្មតា ចំណែក​ភ្ញៀវទេសចរ​នៅតែមាន​ការកើនឡើងចំណូលពន្ធដារនៅរក្សាបានកំណើន ។ កត្តា​ទាំងនេះហើយ​ដែល​ធ្វើ​ឲ្យ​ខេត្ត​ពុំ​ចាំបាច់ធ្វើ​ការចំណាយ​ឧបត្ថម្ភ​លើ​កម្មករ​រោងចក្រ​និង​បុគ្គលិក​ផ្នែក​សេវាកម្ម​ទេសចរណ៍ឡើយ ។

​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​៖«​វឌ្ឍនភាព​មូលដ្ឋាន​ឃុំ​/​សង្កាត់ និង​ទិសដៅ​ការងារ​បន្ត​របស់​ខេត្តកំពត​»​នា​ព្រឹក​ថ្ងៃទី​២៨ មករា ២០២១ នេះ​លោក ញ៉ូ​វ សា​ឯម បាន​មាន ប្រសាសន៍ថា​ឆ្នាំ ២០២០ កន្លងទៅនេះ​មាន​ក្រុមហ៊ុន​មក​បោះទុន​វិនិយោគ​នៅ​ខេត្តកំពត​មាន​ចំនួន ៣៥​ក្រុមហ៊ុន ។ ក្នុងនោះ​ក្រុមហ៊ុន​វិនិយោគ​វិស័យ​ក​សិ​-​ឧស្សាហ កម្ម​មានចំនួន៤ ,​វិនិយោគ​កំពង់ផែ​ខ្នាតតូច​ចំនួន​៥,​វិនិយោគ​វិស័យ​ឧស្សាហកម្ម​ចំនួន​៩,​វិនិយោគ​ខាង​ទេសចរ ណ៍​-​សណ្ឋាគារ​ចំនួន ១០​និង​ភោជនីយដ្ឋាន​ចំនួន ១ ,​វិនិយោគ​វិស័យ ថាមពល​ចំនួន ៣ ,​វិនិយោគ​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​២,​វិនិយោគ​ផលិត​និង​កែច្នៃ​ផលិតផល​សមុទ្រ​ចំនួន ១ ។​ជាមួយនេះ​ការវិនិយោគ​លើ​វិស័យ​សិប្បកម្ម​និង​សហគ្រាស ធុន​តូច​មធ្យម សរុប​ចំនួន ២.៨៨៧ មូលដ្ឋាន​មានច្បាប់​អនុញ្ញាត​ចំនួន ១៨៩​មូលដ្ឋាន​ក្នុងនោះ​ឧស្សាហកម្ម​ធុន​ធំ​២៤​មូលដ្ឋាន ,​សហគ្រាស​ធុន​តូច​និង​មធ្យម ៤៩ មូលដ្ឋាន សិប្បកម្ម​សរុប ២.៨១៤​មូលដ្ឋាន​មានច្បាប់​អនុញ្ញាតិ​ចំនួន ១១៦​មូលដ្ឋាន​ដែល​ចេញ​លិខិតអនុញ្ញាត​ប្រកប​អាជីវកម្ម សេវាកម្ម ពាណិជ្ជកម្ម​សរុប​បាន​ចំនួន ៦៧៧​ច្បាប់​។​លើ វិស័យ​ធនធាន​រ៉ែ​មាន​អាជ្ញាប័ណ្ណ​សរុប​ចំនួន ៥៤ រួមមាន​៖​អាជ្ញា​បណ្ណ​អណ្តូងរ៉ែ​បើក និង ការដ្ឋាន​វាយ​ថ្ម​ចំនួន ២៩ អាជ្ញា​បណ្ណ​,​ឧស្សាហកម្ម​អាជីវកម្ម​ធនធាន​រ៉ែ​(​ថ្មកំបោរ​)០៦ អាជ្ញា​បណ្ណ​,​រុករក​និង​សិក្សា​ស្រាវជ្រាវ​ចំនួន ១​និង​អាជ្ញា​បណ្ណ​សិប្បកម្ម​ធនធាន​រ៉ែ​ចំនួន​១៨​ដោយ​ប្រមូល​ចំណូល​សួយ​សារ​រ៉ែ​សំណង់​បាន​ចំនួន ៥.៧៦៦.៥៨៨,៣៦​ដុល្លារ ។​

​ចំណេ​ក​វិស័យ​ទេសចរណ៍​និង​សេ​វ៉ា​ខេត្ត​ទទួលបាន​ភ្ញៀវទេសចរ​មក​ទ​ស្សនាក​ម្សា​ន្ដ​តាម​រមណីយដ្ឋាន​នានា​និង​ស្នាក់នៅ​ខេត្ត​សរុប​ចំនួន​១.៦៧៧.៥៩៦​នាក់​ក្នុង​១​ឆ្នាំ​២០២០ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៩​មានការ​កើនឡើង​០.៧៥ % ក្នុងនោះ​ភ្ញៀវទេសចរ​ជាតិ​មាន​ចំនួន​សរុប ១.៦១០.៩៤៥ នាក់​មានការ​កើនឡើង ៨.៥១%, ភ្ញៀវទេសចរ​អន្តរ ជាតិ មាន​ចំនួន​សរុប ៦៦.៦៥១ នាក់​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៩មានការ​ថយចុះ២៧០.៧៥ % ដោយសារ​បញ្ហា​ជំងឺ​កូ​វីដ​១៩ ។​

​លោក ញ៉ូ​វ សា​ឯម ជាការ​កត់សម្គាល់ឃើញ​ថា​សកម្មភាព​សេដ្ឋកិច្ច សង្គម នៅក្នុង​ខេត្តកំពត​រក្សាបាន​ប្រក្រតីភាព និរន្ត​ភាព ជាធម្មតា ទោះជា​ក្នុង​កាលៈទេសៈ​ប្រឈម​នឹង ជំងឺ​កូ​វីដ​១៩ក៏ដោយ ។ជាក់ស្តែង​រោងចក្រសហគ្រាស​នៅ​ដំណើការ​ធម្មតាចំណែក​ភ្ញៀវទេសចរ​នៅតែមាន​ការកើនឡើងចំណូលពន្ធដារនៅរក្សាបានកំណើន។កត្តា​ទាំងនេះហើយ​ដែល​ធ្វើ​ឲ្យ​ខេត្ត​ពុំ​ចាំបាច់ធ្វើ​ការចំណាយ​ឧបត្ថម្ភ​លើ​កម្មករ​រោងចក្រ​និង​បុគ្គលិក​ផ្នែក​សេវាកម្ម​ទេស ចរណ៍ ។ ក្រោពីនេះដំណើការ​ផលិត​អំបិល​នៅ​ប្រព្រឹត្តទៅ​ជាធម្មតា​ដែល​ផ្នែក​នេះ​ក៏​ជួយ​ស្រូបយក​កំលាំង​ពលកម្ម​មួយ​ភាគ​ដែរ​ក្នុងខេត្ត។​

​ពាក់ព័ន្ធ​បញ្ហា​ជំងឺ​កូ​វីដ​១៩ លោក ញ៉ូ​វ សា​ឯម សមាជិក​ក្រុមប្រឹក្សា​ខេត្ត​បាន​លើកឡើងថា​គិត​ត្រឹម​ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ​២០២០ ខេត្តកំពត​ក៏មាន​ពលករ​ត្រឡប់​មកពី​ក្រៅ​ប្រ​ទេ ស​ចំនួន ១.៧៨៩​នាក់ ស្រី ៧១០ នាក់ លើ​ចំនួន​៣០៣​ភូមិ​៨១​ឃុំ សង្កាត់​ក្នុងនោះ​ពលករ​មកពី​ប្រទេស​ផ្សេងៗ​ដូចជា​ប្រទេស​ថៃ ១.៦៨៥​នាក់​,​ប្រទេស​កូរ៉េ​៧០​នាក់​ប្រទេស ចិន ១៤​នាក់​,​ប្រទេស​ជប៉ុន​៤​នាក់​,​ប្រទេស​ម៉ាឡេស៊ី ១៦ នាក់ ។​

​ក្រៅតែពី​លើក​បង្ហាញ​នូវ​សមិទ្ធផល​ការងារ​របស់​រដ្ឋបាល​ខេត្តហើយ​នោះ​លោក ញ៉ូ​វ សា​ឯម ក៏បាន​លើក​បង្ហាញ​នូវ​ការងារ​ដែល​សម្រេចបាន​របស់​ក្រុមប្រឹក្សា​ខេត្ត​ផងដែរ​។​ក្នុង ឆ្នាំ​២០២០ ក្រុមប្រឹក្សា​ខេត្ត​បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​ចំនួន១២​លើក​និង​ចូលរួម​ក្នុង​កម្មវិធី​ផ្សេងៗ​ចំនួន ៦៤​លើក​។ក្រុមប្រឹក្សា​ខេត្ត​ក៏បាន​អនុម័ត​របាយការណ៍​សម្រេចបាន របស់​រដ្ឋបាលខេត្ត​ប្រចាំខែ ត្រីមាស ឆមាស និង ប្រចាំឆ្នាំ​២០២០ របស់​រដ្ឋបាលខេត្ត​,ការ​កែស​ម្រូ​ល​ព្រំប្រទល់​រដ្ឋបាល​ក្រុង​កំពត​និង​ស្រុក​ទឹកឈូ​សៀវភៅ​ផែនការអភិវឌ្ឍន៍ ខេត្ត​រយៈពេល​ប្រាំ​ឆ្នាំ​និង​កម្មវិធី​វិ​នី​យោគ​បី​ឆ្នាំ​រំកិល​ខេត្ត​។ ឆ្នាំ​២០២០​ក្រុមប្រឹក្សា​ខេត្ត​ក៏បាន​ចុះ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ចំនួន ២១​លើក​និង​បានរៀបចំ​វេទិកា ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​ឆ្នាំ​២០២០ ជាមួយ​ប្រជាពលរដ្ឋ​ប្រមាណ​១,៤៥៥​នាក់ ​។ តាមរយៈ​វេទិកា​ទាំងអស់នេះ​ក្រុមប្រឹក្សា​ខេត្ត​ទទួលបាន​សំណូម ពរ​ប្រជាពលរដ្ឋ​ចំនួន​៧២​ករណី​។ ក្នុង​នោះបាន​ដោះស្រាយ​បញ្ចប់​ចំនួន ១០​ករណី​និង​នៅសល់​ចំនួន ៦២​ករណី​ដែល​នឹងត្រូវ​លើក​មក​ដោះស្រាយ​នៅ​ឆ្នាំ​២០២១​។​

​លោក ញ៉ូ​វ សា​ឯម បាន​លើកឡើងថា​បញ្ហា​មួយចំនួន​របស់​ប្រជាពលរដ្ឋ​ដែល​មិនអាច​ដោះស្រាយបាន​ដោយសារ​បញ្ហា​នោះ​ភាគច្រើន​ទាក់ទិន​ទៅនឹង​ការចំណាយ​ថវិកា​ច្រើន ដែលជា​សមត្ថកិច្ច​រប​ស់​ស្ថាប័ន​ថ្នាក់ជាតិ​។ សម្រាប់​ឆ្នាំ​២០២១​លោក ញ៉ូ​វ សា​ឯម បានឱ្យដឹងថា​ក្រុមប្រឹក្សា​ខេត្ត​គ្រោង​នឹង​លើកឡើង​នូវ​ផែនការ​មួយចំនួន​មានដូចជា​៖​ចូលរួម ជំរុញ​ការអនុវត្ត​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​និង​គម្រោង​អភិវឌ្ឍន៍​របស់​មូលដ្ឋាន​ក្រុង​-​ស្រុក ឃុំ សង្កាត់​ឱ្យសម្រេចបាន​លទ្ធផល​ល្អប្រសើរ​និង​ប​ន្ស៉ី​គ្នា​ទៅនឹង​គម្រោង​អភិវឌ្ឍន៍​រួមរបស់​ថ្នាក់​ខេត្ត​និង​ថ្នាក់ជាតិ​។​ចូលរួម​តាម ដាន​ត្រួតពិនិត្យ​ការអនុវត្ត​បន្ត​នូវ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ប្រជាពលរដ្ឋ​ក្នុង​ប្រភេទ​ក្រ​១ក្រ​២​ដែល​ទទួលរង​ផលប៉ះពាល់​ពី​វិបត្តិជំងឺឆ្លង​កូ​វីដ​-១៩​ធ្វើយ៉ាងណា​ឱ្យ​ការអនុវត្ត​គោលនយោបាយ​នេះ​ជះឥទ្ធិពល​ជា​វិជ្ជមាន​ដល់​ប្រ ជាពលរដ្ឋ​ដែល​ទទួលរង​ផលប៉ះពាល់​ពិតប្រាកដ​និង​គ្មាន​លេចចេញ​ជា​បាតុភាពអសកម្ម​ដែល​នាំ​ដល់​ការ​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋ​។​បន្ត​ចុះទៅ​តាម​ភូមិ ឃុំ​និង​ចុះ​ដល់​ខ្នង​ផ្ទះ​ប្រជាជន ដើម្បី​ស្វែងយល់​ពី​តម្រូវការ​ពិតប្រាកដឬ​បញ្ហា​ប្រឈម​ដែលជា​តម្រូវការ ចាំបាច់​ចំពោះមុខ​នៃ​ការរង​ឥទ្ធិពល​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីត​-១៩ ។ បន្ត​ជំរុញ​ដល់​អាជ្ញា ធរ​ក្នុងការ​លើកកម្ពស់​ការ​ផ្តល់​សេវា​រដ្ឋបាល​សេវាសាធារណៈ​និង​សេវា​សំណូមពរ​ជូនប្រជាពលរដ្ឋ​ឱ្យបាន​តាម​ទិស​ស្លោក (​ធ្វើឱ្យបាន ធ្វើឱ្យ​រហ័ស និង​មាន​តម្លាភាព​)​។​លើកទឹកចិត្ត​ចំពោះ​អ្នកវិនិយោគ​ក្នុង​និង​ក្រៅប្រទេសឬ​ស្វែង រក​សប្បុរសជន អង្គការ​ដៃគូអភិវឌ្ឍន៍​នានា​ដើម្បី​ជួយ​អភិវឌ្ឍន៍​នៅតាម​មូលដ្ឋាន​និង​បង្កើត​ការងារ​ជូន​ប្រជាពល រដ្ឋ​។​ជំរុញ​គាំទ្រ​ការស្តារ និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​នានា​ដែលជា​អាទិភាព​ចាំបាច់ របស់​ខេត្ត ដូចជាផ្លូវថ្នល់​ដែល​រង​ផលប៉ះពាល់​ដោយ​ទឹកជំនន់​ទឹកភ្លៀង​កន្លងទៅ​,​ស្ពាន​, អគារ​សាលារៀន​, មណ្ឌល​សុខភាព​, មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​, ទំនប់ទឹក​,​ប្រឡាយទឹក និង​សំណង់​សាធារណៈ​ដទៃទៀត​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular