វី​ង​ម៉​ល​ណែនាំ​ទីផ្សារ​អេ​ឡិច​ត្រូ​និ​ច​ដល់​អតិថិជន​ដើម្បី​ទិញ​ទំនិញ​បាន​ដោយ​សុ​វត្ថិភាព​

ដោយៈ​សុផល​/ភ្នំពេញ​៖​វី​ង​ម៉​ល​បាន​កំពុង​ក្លាយជា​ទីផ្សារ​ទំនិញ​តាម​អន​ឡាញ​ធំជាងគេ​នៅ​ព្រះរាជា ណាចក្រ​កម្ពុជា​ក្នុងការ​ផ្តល់នូវ​បទពិសោធន៍​ថ្មី​និង​កាន់តែ​ងាយស្រួល​។​ការទិញ​ទំនិញ​តាម​អន​ឡាញ​ដែល​កំពុង​កើនឡើង​នេះ​ភាគច្រើន​ត្រូវបាន​ទទួល​ការគាំទ្រ​ដោយ​អ្នកទិញ​វ័យក្មេង​ដែល​កំពុង​ប្រើប្រាស់​សេវាកម្ម​ឌីជីថល​ហើយ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ចនឹង​ក្លាយជា​វិស័យ​មួយទៀត​ដែល​រះ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក សាក់ សាម​ស៊ូ​បា​ម នាយក​គ្រប់គ្រង​អាជីវកម្ម​ទីផ្សារ​អេ​ឡិច​ត្រូ​និ​ច​មានប្រសាសន៍ថា​៖«​ការទិញ​ទំនិញ​តាម​អ៊ិន​ធឺ​ណេ​ត ជា​និន្នាកា​ថ្មី​មួយ​នៅ​កម្ពុជា​។​យើង​ជឿជាក់ថា​វី​ង​ម៉​ល​មានឱកាស​ផ្តល់នូវ​អត្ថ ប្រយោជន៍​ដល់​ប្រជាជន​គ្រប់រូប​ឲ្យ​ពួកគេ​អាច​កាត់បន្ថយ​ភាព​តានតឹង​ជាមួយ​បទពិសោធន៍​ការទិញ​ទំនិញ​នៅ​ហាង​ដោយផ្ទាល់​ដោយ​មិនចាំបាច់​ធ្វើដំណើរ​ហើយ​ពួកគេ​នឹងមាន​ពេលវេលា​កាន់តែច្រើន​ជាមួយ​ក្រុមគ្រួសារ​និង​ការងារ​។​អតិថិជន​របស់​យើង​មិនចាំបាច់​ទៅ​ហាង​ដោយផ្ទាល់​ឬ​ប្រើ​ក្រដាស ប្រាក់​ទៀតឡើយ​ផ្ទុយទៅវិញ​ពួកគេ​គ្រាន់តែ​ប្រើ​ម្រាមដៃ​ចុច​លើ​ទូរស័ព្ទ​នោះ​ទំនិញ​ទាំងអស់​នឹង​ត្រូវបាន​ដឹកជញ្ជូន​ដល់​មាត់ទ្វារ​របស់​ពួកគេ​យ៉ាង​ឆាប់រហ័ស​»​។​

​ចាប់តាំងពី​បើក​ដំណើរការ​សាកល្បង​នៅ​ខែតុលា​ឆ្នាំមុន​មកដល់ពេលនេះ​វី​ង​ម៉​ល​មាន​ហាង​ល្បីៗ​ប្រមា ណ​១០០០​កន្លែង​ដែល​បាន​ចូលរួម​ដាក់លក់​ទំនិញ​រាប់ពាន់​ប្រភេទ​ដោយ​រួមមាន​៖ អាហារ ភេសជ្ជៈ គ្រឿងទេស គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ប្រដាប់ប្រដា​ក្មេង​លេង ផលិតផល​ថែរក្សា​សម្រស់ និង​ទំនិញ​ជាច្រើន​មុខ​ផ្សេងទៀត​។ លើសពីនេះទៅទៀត មាន​បុគ្គលិក​ដឹកជញ្ជូន​ចំនួន ៥០០​នាក់ ត្រូវបាន​ដាក់បញ្ចូល​ប​ន្ថែ​ម​ជាមួយ​បុគ្គលិក វី​ង​ម៉​ល ដើម្បី​ធានាថា រាល់​ការ​កម្មង់ និង​ដឹកជញ្ជូន​គឺ​រហ័ស​ទាន់ពេល ។​

​លោក សាក់​សាម​បន្តថា​៖«​គោលដៅ​របស់​យើង​គឺ​ផ្តល់​សិទ្ធិអំណាច​ដល់​អាជីវករ​តូចៗ​អាចមាន​កន្លែង​លក់​ផលិតផល​របស់​ពួកគេ និង​ជួយ​ពួកគេ​អាច​ទទួលបាន​អតិថិជន​ថ្មីៗ​ក្នុងអំឡុងពេល​នៃ​ជំងឺ​រាតត្បាត​នេះ​។​យើង​នឹងមិន​យក​តម្លៃ​ជើងសារ​ច្រើន​ហួសហេតុ​ចំពោះ​ហាង​ដៃគូ​យើង​ឡើយ​។​វី​ង​នឹង​គិត​កម្រៃ​តាម​អត្រា​ធម្មតា​និង​កំរិត​សមស្រប​មួយ​ដើម្បី​ទ្រទ្រង់​កិច្ចការ​ខ្លួន​ហើយ​យើង​នឹង​អនុញ្ញាត​ឲ្យ​ហាង​ដៃគូ​អាជីវកម្ម​ទាំងអស់​អាចមាន​ទំនាក់ទំនង​ជាមួយ​អ្នកប្រើប្រាស់ កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង រាប់លាន​អ្នក​»​។​

​អ្នកប្រើប្រាស់​ទាំងអស់​អា​ច​ធ្វើការ​កុម្ម៉ង់​ដោយ​គ្រាន់តែ​ចូលទៅក្នុង​កម្មវិធី​ស្មាន​ហ្វូ​ន​វី​ង​បន្ទាប់មក​ជ្រើសរើស​“​វី​ង​ម៉​ល​”​លោកអ្នក​នឹង​ឃើញ​ជម្រើស​ហាង​រាប់រយ ហើយ​អាចធ្វើ​ការបញ្ជាទិញ​បាន​យ៉ាង​ស្រួល​។​

​ដើម្បី​ជួយ​ដៃគូ​ពាណិជ្ជកម្ម​របស់ខ្លួន​ឲ្យ​ដំណើរការ​ជាធម្មតា​ក្នុងអំឡុងពេល​ដ៏​ពិបាក​នេះ​វី​ង​ម៉​ល​ត្រូវ​បាន ដាក់​ឲ្យ​ដំណើរការ​នៅ​ភ្នំពេញ​ហើយ​អតិថិជន​និង​អាច​រីករាយ​ជាមួយ​ការដឹកជញ្ជូន​ទំនិញ​ទាំងអស់​ដោយ​ឥតគិតថ្លៃ​។​អ្នកទិញ​ទំនិញ​តាម​វី​ង​ម៉​លអាច​សន្សំ​យក​ពិន្ទុ WingPoints ដែលជា​ការបន្ថែម​ជូន​ដ៏​ពិសេស​របស់​ធនាគារ​ឯក​ទេស​វី​ង​។ ដោយមាន​ការបន្ថែម​អត្ថប្រយោជន៍ អតិថិជន​អាច​សន្សំ​ពិន្ទុ​Wing Points​រាល់ពេល​ទិញ​ទំនិញ​ជាធម្មតា​បន្ទាប់មក​ពួកគេ​អាច​ប្រើ​ពិន្ទុ​ទាំងនោះ​ប្តូរ​យក​ទំនិញ​ជាច្រើន​ពី​ហាង​ដៃគូ​របស់​វី​ង​ម៉​ល​បាន​យ៉ាង​ស្រួល​។​

​សម្រាប់​អតិថិជន​វី​ង​ដែល​សន្សំ​បាន​៥០០​ពិន្ទុ​ក្នុង​មួយ​សប្តាហ៍ ពួកគេ​នឹងមាន​ឱកាស​ឈ្នះ​រង្វាន់​ទូរស័ព្ទដៃ iPhone 12 Pro មួយគ្រឿង ហើយ​អ្នក​ដែល​សន្សំ​បាន​៥០០០​ពិន្ទុ​ក្នុង​មួយខែ ក៏​អាច​មានឱកាស​ឈ្នះ​រង្វាន់​ម៉ូតូ​ហុងដា Zoomer X មួយគ្រឿង​ផងដែរ​។​សម្រាប់​អាជីវករ​ដែលមាន​ចំណាប់អារម្មណ៍​ចុះឈ្មោះ​ចូលរួម​ជាមួយ​វី​ង​ម៉​ល​អាចទាក់ទង​មក​លេខ​ទូរស័ព្ទ​+ 855 078 311 311៕Ph

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular