Home ព័ត៌មានជាតិ សង្គម វិន័យ​ទូទៅ​នៃ...

វិន័យ​ទូទៅ​នៃ​កងទ័ព​គឺ​គោរព​រដ្ឋធម្មនុញ្ញ​,​បទបញ្ជា​និង​មាន​ឆន្ទៈ​តស៊ូ​ក្នុង​ការងារ​

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហា​រៈលោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស្រី ឌឹ​ក មេបញ្ជាការរង​កងទ័ព​ជើងគោក បាន​ធ្វើការ​ផ្តាំផ្ញើ​ទៅកាន់​នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំងអស់ ឲ្យ​អនុវត្ត​ឱ្យ​បានល្អ​វិន័យ​ទូទៅ​របស់​កងទ័ព​ត្រូវ។គោរព​រដ្ឋធម្មនុញ្ញ បទបញ្ជា សារាចរ សេចក្តីណែនាំ របស់​រាជរដ្ឋាភិបាល ក្រសួង​ការពារ​ជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក​។ ត្រូវមាន​ឆន្ទៈ​តស៊ូ​ក្នុង​ការងារ​។​លើកកម្ពស់​សមត្ថភាព​ការងារ​ប្រកបដោយ​គុណធម៌ រក្សា​សាមគ្គីភាព​ផ្ទៃក្នុង​ល្អ ជាមួយ​នាយទាហាន ពលទាហាន​ក្នុង​អង្គភាព ពិសេស​យកចិត្តទុកដាក់​ថែរក្សា​សុខភាព​និង​ចូលរួម​អនុវត្ត​នូវ​វិធានការ របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស្រី ឌឹ​ក បានលើកឡើង​ដូចនេះនៅក្នុង​ពិធី​សំណេះសំណាល​សួរ​សុខ​ទុក ជាមួយ​នាយ និង​ពលទាហាន នៃ​អង្គភាព​កងពលតូច​អន្តរាគមន៍​លេខ​៨ រួម​និង​អង្គភាព​វរ​សេនា​តូច​ចំណុះ​ទាំង​៥ កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែមករា នៅ​អគារ​ទីបញ្ជាការ​កងពលតូច​លេខ​៨៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular