អាជ្ញាធរភ្នំពេញ ប្រកាសបិទការធ្វើចរាចរចំពោះរថយន្តដឹកទំនិញ រថយន្តធុនធំ និងរថយន្តដឹកដីគ្រប់ប្រភេទ មិនឱ្យធ្វើចរាចរលេីកំណាត់មហាវិថីវិមានឈ្នះឈ្នះចាប់ពីផ្លូវជាតិលេខ៦ដល់ស្ពានព្រែកព្នៅ មួយព្រឹកនៅថ្ងៃទី១ខែកុម្ភៈ ដេីម្បីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមនស្ថិតក្នុងអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៕
