​បិទ​ផ្សាយ​ឯកសារ នៃ​ការវិនិច្ឆ័យ​ដីធ្លី ជា​ប្រព័ន្ធ នៅ​ភូមិ​គង្គា​ផុស និង​ភូមិ​ទួល​ថ្ងាន់​

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ នៅ​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២១ លោក ជា ពិសី អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ តំណាង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​បិទ​ផ្សាយ ជា​សាធារណៈ​នូវ ឯកសារ​នៃ​ការវិនិច្ឆ័យ​ដីធ្លី មាន​លក្ខណៈ​ជា​ប្រព័ន្ធ ស្ថិតនៅ​ក្នុងភូមិ​គង្គា​ផុស និង​ភូមិ​ទួល​ថ្ងាន់ សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ប្ញ​ស្សី​កែវ ។​

​ក្នុង​ពិធី​វិធី​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម ពី​លោក​អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី លោក​-​លោកស្រី ប្រធានការិយាល័យ​ចំណុះ រចនាសម្ព័ន្ធ​រដ្ឋបាល​ខណ្ឌ មន្ត្រីរាជការ លោក​ចៅសង្កាត់ ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ សរុប​ប្រមាណ ២០០ នាក់​៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular