Home ព័ត៌មានជាតិ សន្តិសុខ តុលាការ​អនុញ្...

តុលាការ​អនុញ្ញាត​ឲ្យ​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ត្រឡប់​ទៅវិញ​ក្រោយ​ការសាកសួរ​

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈឧកញ៉ា អ៊ា​ន សៀវ​ម៉ី ត្រូវបាន​តុលាការ​អនុញ្ញាតឱ្យ​វិល​ទៅកាន់​លំនៅឋាន​វិញ ក្រោយ​ចូលខ្លួន​ឆ្លើយបំភ្លឺ​ទាក់ទង​នឹង​បទ​បរិហាកេរ្តិ៍ នៅ​តុលាការ​នៅ​រសៀល​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២១​។ ក្រោយ​ចេញពី​តុលាការ​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី មិនបាន​ឆ្លើយតប​នឹង​សំនួរ​របស់​អ្នកសារព័ត៌មាន​ឡើយ​។​

​លោកស្រី ចៅក្រម ស៊ លីន​ណា បានធ្វើការ​សាកសួរ​លោក​ស្រី​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី តាម​ដីកា​សន្និដ្ឋាន​ចោទប្រកាន់​របស់​តំណាង​អយ្យការ​។​

​គួររំលឹកថា​កាលពី​រសៀល​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២១​កន្លងទៅ សមត្ថកិច្ច​បាន​ចុះទៅ​ចាប់ខ្លួន​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី នៅផ្ទះ​វីឡា​មួយកន្លែង ក្នុង​បូរី​មូ​ន​ថោ​ន នៅ​ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ជាប់​ពាក់ព័ន្ធ​បណ្ដឹង​បរិហាកេរ្ដិ៍​។ ការចុះទៅ​ឡោមព័ទ្ធ​ផ្ទះ ដើម្បី​អនុវត្តតាម​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​។​ ​ប៉ុន្ដែ​ការចាប់ខ្លួន​មិនបាន​សម្រេច​ឡើយ ដោយ​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី បានគេច​ចេញពីផ្ទះ​រប​ស់​ខ្លួន ។ ដូច្នេះ បន្ទាប់ពី​ឡោមព័ទ្ធ​ផ្ទះ​អស់​ជាច្រើន​ម៉ោង និង​រក​មិនឃើញ​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី កម្លាំង​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បានសម្រេច​ដកចេញ​មក​វិញ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular