Home ព័ត៌មានអន្តរជាតិ បង់​ក្លា​ដែសប...

បង់​ក្លា​ដែសបញ្ជូន​ជនភៀសខ្លួ​នរ៉ូ​ហ៊ីង​យ៉ា​បន្ថែម​ទៀត​ទៅ​កាន់​កោះដា​ច់​ស្រយាល​

​ប្រែ​សម្រួលៈ​វាសនា​/​ដា​ក្កា​៖​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​មួយក្រុម​មាន​គ្នា​ជាង​១.៧០០​នាក់​ត្រូវបាន​បញ្ជូន​តាម​នាវា​ទៅ​កាន់​កោះ​ដាច់ស្រយាល​មួយ​នៅ​ឆកសមុទ្រ​បឹង​ហ្កា​ល់​កាលពី​ថ្ងៃ​សុក្រ​ទី​២៩​មករា​ហើយ​មួយ​​ចំនួន​ទៀត​នឹង​ចេញ​ដំណើរ​នៅ​ថ្ងៃ​សៅរ៍ ទោះជា​មាន​ការព្រួយបារម្ភ​អំពី​ព្យុះ​និង​ទឹកជំនន់​នៅ​ទី​នោះ​ក្តី​។​

​ពួកគេ​ជា​ក្រុម​បន្ថែម​លើ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា ប្រមាណ​៣.៥០០​នាក់​មក​ពី​មី​យ៉ាន់​ម៉ា​ដែល​បង់​ក្លា​ដែស​ត្រូវបាន​បញ្ជូន​ចេញ​ពី​ជំរំ​តាម​ព្រំដែន​ទៅ​កាន់​កោះ​បា​សាន ឆា ចាប់តាំងពី​ដើម​ខែ​ធ្នូ ។​

​មន្ត្រី​ប្រចាំ​កោះ​បាន​ប្រាប់​សារព័ត៌មាន​រ៉​យ​ទ័​រថា «​ថ្ងៃនេះ យើង​រំពឹងថា​មាន​មនុស្ស​១.៧០០​នាក់​មក​ដល់​ទី​នេះ ហើយ​ជន​រ៉ូ​ហ៊ីង​យ៉ា​ស្ម័គ្រចិត្ត​ច្រើន​ទៀត​នឹង​មក​កោះ​នេះ​នៅ​ថ្ងៃស្អែក​»​។​

​កោះ​បា​សាន ឆា ដែល​ទើប​ផុសចេញ​ពី​សមុទ្រ​កាលពី​២​ទសវត្សរ៍​មុន ត្រូវបាន​សាង់សង់​ហេដ្ឋារចនាសម្ពន្ធ​និង​ជំរំ​សំរាប់ដាក់​ជនភៀសខ្លួ​នរ៉ូ​ហ៊ីង​យ៉ាណាដែល​មិន​ព្រម​វិល​ទៅ​កាន់​មី​យ៉ាន់​ម៉ា និង​ស្ម័គ្រចិត្ត​​ទៅ​រស់នៅ​ទៅ​នោះ​បណ្តោះអាសន្ន​។​ពួកគេ​នង​មិន​ត្រូវ​អនុញ្ញាត​អោយ​ចាក​ចេញពី​កោះ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​រដ្ឋាភិបាល​ទេ​៕

​ជនភៀសខ្លួន​មី​យ៉ាន់​ម៉ា ជិះ​នាវា​ទៅ​កាន់់​កោះ​បា​សាន ឆា​កាលពី​ថ្ងៃ​២៩​មករា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular