ពលរដ្ឋ​ទំនាស់ ត្រូវ​ទៅ​ចាប់ឆ្នោត យក​ក្បាលដី នៅ​បឹង​ជង្រុក និង​ចំណុច ៦៧១ នៅ​ថ្ងៃ​៧ កុម្ភៈ ខាងមុខ

ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ ក្រុមការងា​ដោះស្រាយ​វិវាទ និង​អភិវឌ្ឍន៍​មូលដ្ឋាន ចំណុច​បឹង​ជង្រុក និង​ចំណុច ៦៧១ តេ​ជោ ឈ្នះ​ឈ្នះ បានចេញ​សេចក្តី ជូនដំណឹង​មួយ នៅ​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២១ នេះ​ថាៈ បងប្អូន​ប្រជាពលរដ្ឋ ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី ទទួល​ការបែងចែក​ដី ដែលជា​អំណោយ ដ៏​ថ្លា​ថ្លា​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត នៅ​ចំណុច​ភូមិ​បឹង​ជង្រុក និង​ចំណុច ៦៧១ តេ​ជោ ឈ្នះ​ឈ្នះ សូម​អញ្ជើញ​មក​ចូលរួម​ចាប់ឆ្នោត (​ឆ្លាក​) យក​ក្បាលដី នៅ​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០២១ ចាប់ពី​ម៉ោង ៧ ព្រឹក​តទៅ នៅ​ស្នាក់ការ​ក្រុមការងារ បឹង​ជង្រុក ៦៧១ តេ​ជោ​ឈ្នះ​ឈ្នះ​កុំបី​ខាន ។​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular