​រាជទូត​ថៃ​និង​ប្រតិភូ​ទស្សនកិច្ច​តំបន់​ព្រំដែន​ដើម្បី​ជម្រុញ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​

1326
ចែករម្លែក

​ដោយៈ​ភ្នំ​ស្វាយ​/​បន្ទាយ​មាន​ជ័​យៈ​ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​ថៃ​ប្រចាំ​កម្ពុជា​ជាមួយ​ប្រតិភូ ចំនួន​១៨​រូប​និង​មន្ត្រី​អាជ្ញាធរ​កម្ពុជា​បាន​ទស្សនកិច្ច​តំបន់​ព្រំដែន​ដើម្បី​ជម្រុញ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​២ ។​

​លោក​ប៉ាន​យ៉ា​រ៉ា​ក​ភូ​ន​សាប់​(HE.PanyarakPoolthup)​អគ្គរាជទូត​ថៃ​និង​ប្រតិភូ​បានមក​ទស្សនកិច្ច​នៅ​ច្រកព្រំដែន​អន្តរជាតិ​ខ្លង​លឹក​-​ប៉ោយប៉ែត​,​នៅ​ស្ពាន​ផ្លូវដែក​កម្ពុជា ថៃ​ទៅ​ស្ថានីយ៍​រថភ្លើង​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត កាលពី​ល្ងាច​ថ្ងៃទី​២៥ ខែមេសា​ឆ្នាំ​២០១៨ ។​​អញ្ជើញ​ទទួល​ជួប​និង​ជូន​ដំណើរ​គណ​:​ប្រតិភូ​រួមមាន​លោក លី សារី អភិបាល​ស្តីទី​ខេត្តបន្ទាយមានជ័យ លោក ជា សេង​អាន នាយករង​រដ្ឋបាលខេត្ត លោក គឺ​ម សុវណ្ណ ប្រធាន​ម​ន្ទិ​រ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត លោក សាន ស៊ានហូ អភិបាលក្រុង​ប៉ោយប៉ែត​។​

នៅលើ​ស្ពាន​ផ្លូវដែក​ព្រំដែន​ប៉ោយប៉ែត​-​ខ្លង​លឹក ប្រតិភូ​ថៃ​និង​មន្ត្រី​កម្ពុជា​បានអោយដឹងថា​: ស្ពាន​និង​ផ្លូវដែក​ថៃ កម្ពុជា​ពី​រាជធានី​បាងកក​មក​ក្រុង​ប៉ោយប៉ែត​បាន​ត​ភ្ជាប់​គ្នា​ឡើងវិញ​ហើយ​កាលពី​ខែសីហា​ឆ្នាំ​២០១៧ ។​កំណាត់​ផ្លូវដែក​កម្ពុជា​ដែល​បាត់​ឬ​ខូចខាត ហើយ​ផ្អាក​ដំណើរការ​កាលពី​៤៣​ឆ្នាំមុន​(​ឆ្នាំ​១៩៧៥) ក៏បាន​បើក​ដំណើរ​ការដឹក​អ្នកដំណើរ​បណ្តោះអាសន្ន​ឡើងវិញ​កាលពី​ថ្ងៃទី​៤​ខែមេសា​ឆ្នាំ​២០១៨ លើ​កំណាត់​ពី​ប៉ោយប៉ែត​មក​សិរីសោភ័ណ​។​ហើយនឹង​ដំណើរ​ការបន្ត​ពី​ប៉ោយប៉ែត​-​សី​រី​សោភ័ណ​-​បាត់ដំបង​នៅ​ដើមខែ​ឧសភា ។​

ករណីនេះ ភាគី​ទាំង​២​បាន​សង្ឃឹម​និង​ជូនពរ​អោយ​ផ្លូវដែក​ប្រវត្តិសាស្ត្រ​របស់​ផង​ខ្លួន​អាច​ដំណើរការ​ឆ្លងដែន​ដោយ​ដឹក​ទាំង​អ្នកដំណើរ ,​ភ្ញៀវ​ទរ​សចរ​និង​ទាំង​ទំនិញ​ដើម្បី​ជ​ម្រូ​ញ​ការរីកចម្រើន​វិស័យសេដ្ឋកិច្ច​ប្រទេស​និង​ជិ​វ​ភាព​ប្រជាជន​នៃ​ប្រទេស​ទាំង​២ ។​ត​មក​ប្រតិភូ​និង​មន្ត្រី​នៃ​ប្រទេស​ទាំង​២ បាន​ទៅ​ទស្សនកិច្ច​ស្វែងយល់​ពី​សកម្មភាព​និង​លទ្ធផល​នៃ​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លង​អូរ​និង​ផ្លូវ​ឆ្លងដែន​នៅ​គម្រោង​ថ្រ​ក​ព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​- ណង​អៀន រវាង​ក្រុង​បោ​៉​យ​ប៉ែត​និង​ស្រុក​អារញ​ប្រ​ថេត​ដែរ​។

ច្រកព្រំដែន​ថ្មី​នេះ​ជា​ស្មារតី​សម្រេចចិត្ត​ខាង​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​និង​ថៃ ហើយ​ប្រើ​សម្រាប់តែ​ការដឹកជញ្ជូន​ធុន​ធ្ងន់​និង​ពាណិជ្ជកម្ម​ឆ្លងដែន​ទៅ​ថ្ងៃ​អនាគត​។​គឺ​ជំនួស​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​-​ខ្លង​លឹក​ប​ច្ច​ប្បន្ន​ដែលមាន​លក្ខណ​:​មមាញឹក ចង្អៀត​ខ្លាំង​នោះ ទុក​ឱ្យតែ​ការឆ្លង​ដែន​មនុស្ស​និង​នូវ​យានយន្ត​ដឹក​អ្នកដំណើរ ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ​និង​ទំនាក់ទំនង​ផ្សេងៗ​ទៀត​។​

យោង​មន្ត្រី​កង​ភូមិន្ទ​ថៃ​ក្នុង​ក្រុមហ៊ុន​សាងសង់​ស្ពាន​-​ផ្លូវ​ច្រកព្រំដែន​ណង​អៀន​-​ស្ទឹង​បត់​និង​លោក គឹម សុវណ្ណ ប្រធាន​ម​ន្ទិ​រ​សា​ធាណ​ការ​និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ ក៏​ដូច​លោក លី សារី អភិបាល​ស្តីទី​ខេត្ត​អោយដឹងថា​: សម្រាប់​ស្ពាន​ឆ្លង​ព្រំដែន​នេះ​មាន​ប្រវែង​៦២០​ម ក្នុងនោះ​នៅ​ខាង​ថៃ​ប្រវែង​៤០០​ម​និង​នៅ​ខាង​កម្ពុ​ជាមាន​ប្រវែង​២២០​ម ។​ស្ពាន និង​ផ្លូវ​មៅ​តំបន់​ត​ភ្ជាប់​នោះ​មកទល់ពេលនេះ សាងសង់​បាន​ជាង​៥០​ភាគរយ ហើយ​អាច​រួចរាល់​នៅ​ចុងឆ្នាំ​២០១៨​នេះ​។​
គម្រោង​នេះ លើ​ការសាងសង់​គឺ​អនុវត្ត​ដោយ​ភាគី​ថ ។​ឯ​ថវិកា​ចំណាយ​ផ្នែក​ខាង​ភាគី​កម្ពុជា ជា​ហិរញប្បទាន​រដ្ឋាភិបាល​ថៃ​។​

ខាង​ថៃ និង​កម្ពុជា​គេ​មាន​គម្រោង​កសាង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​រួមមាន អគារ​ត្រួតពិនិត្យ​គ្រប់​ស្ថាប័ន អគារ​ឃ្លាំង​និង​ផ្លូវ​ត​ភ្ជាប់​ក៏​នឹង​ដំណើរ​សាងសង់​បន្ត​នាពេលខាងមុខ​។​ក្នុងនោះ កម្ពុជា​ត្រៀម​ផ្ទៃដី​៨៤​ហិច​តា​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​តំបន់​ច្រក​នេះ និង​សង់​ផ្លូវ​ត​ភ្ជាប់​ពី​ចំណុច​ច្រក​មកទល់នឹង​រង្វង់​មូល​ប្រសព្វ​នៃ​ផ្លូវជាតិ​លេខ​៥​និង​ផ្លូវជាតិ​លេខ​៥៨​នៅ​ភូមិ​ស្ទឹង​បត់​សង្កាត់​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែត​។

សូមបញ្ជាក់​បន្ថែមថា​លោក​បាន​យ៉ា​រ៉ា​ក់ ភូ​ន​សាប់ អគ្គរាជទូត​ថៃ​និង​ប្រតិភូ​ត្រូវបំពេញ​ទស្សនកិច្ច​តំបន់​ព្រំដែន​ដើម្បី​ជម្រុញ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​នេះ​ពី​ថ្ងៃទី​២៥​ដល់​២៧​មេសា ។​ក្នុងនោះ​មាន​ទស្សនកិច្ច​នូវ​ទីតាំង​ចាង​លើ រួច​បន្ត​ទស្សនកិច្ច​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​អូរ​នាង​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​។​និង​ក៏​ទស្សនកិច្ច​នៅ​ច្រកទ្វារព្រំដែន​ជប់​គគីរ​(​ខេត្ត​ឧ​ត្ត​រ​មានជ័យ​)-​សាយ​តា​គូ​(​បូរី​រាំ​),​ច្រកទ្វារព្រំដែន​អន្តរជាតិ​ភ្នំ​ដី​(​ខេត្តបាត់ដំបង​)-​បាន​ខាវ​ឌិន​(​ស្រះកែវ​) , នៅ​ច្រកព្រំដែន​អន្តរជាតិ​ព្រំ​(​ប៉ៃលិន​)-​បាន​ផា​កាត​(​ច៍ន្ទ​បូរី​),​ច្រកទ្វារព្រំដែន​ថ្មដា​(​ពោធិសាត់​) -​បាន​ថា​សេន​(​ត្រាត​)៕S/

​រាជទូត​ថៃ​និង​ប្រតិភូ​ទស្សនកិច្ច​តំបន់​ព្រំដែន​ដើម្បី​ជម្រុញ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​

ទីតាំងផ្សាយពាណិជ្ជកម្ម