ដោយៈសោម ប៊ុនថន មជ្ឈមណ្ឌលឯកសារកម្ពុជា/ភ្នំពេញៈក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយមជ្ឈមណ្ឌលឯកសារកម្ពុជា បានរៀបចំពិធីសម្ពោធ «ការិយាល័យស្រាវជ្រាវ និងបណ្ណាល័យខ្មែរក្រហម» នៅក្នុងបរិវេណគរុកោសល្យភូមិភាគខេត្តកំពង់ចាម នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ក្រោមអធិបតីភាពរបស់លោកជំទាវ ទន់ សាអ៊ីម អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា, លោក សេង ស៊ីម នាយកមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ កំពង់ចាម, អ្នកស្រី វីណា រេដឌី នាយិកា«ទីភ្នាក់ងារសហរដ្ឋ អាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ», អ្នកស្រី អមរា បូ តំណាង «កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ» និង លោក ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំស្តីអំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។
ពិធីសម្ពោធការិយាល័យស្រាវជ្រាវ និងបណ្ណាល័យខ្មែរក្រហម នៅក្នុងបរិវេណគរុកោសល្យភូមិភាគខេត្តកំពង់ចាម នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ក្រោអធិបតិភាពលោកជំទាវទន់ សាអ៊ីមអនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា(រូបថត: ស៊ាង ចិន្តា/មជ្ឈមណ្ឌលឯកសារកម្ពុជា)
កម្មវិធីសម្ពោធនេះមានការចូលរួមពីភ្ញៀវដែលជាគរុសិស្ស លោកគ្រូអ្នកគ្រូនៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ខេត្តកំពង់ចាម និងបានអនុវត្តវិធានរបស់ក្រសួងសុខាភិបាលដោយពាក់ម៉ាស់លាងដៃជាមួយអាល់កុលនិងរក្សាគម្លាតដើម្បីការពារការឆ្លងរីករាលដាលជំងឺកូវីដ១៩។
មជ្ឈមណ្ឌលឯកសារកម្ពុជា ដោយមានការសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំបង្កើត «ការិយាល័យស្រាវជ្រាវនិងបណ្ណាល័យខ្មែរក្រហម»ខេត្តកំពង់ចាមចាប់តាំងពីចុងឆ្នាំ២០១៩មកម្ល៉េះតាមរយៈការធ្វើការជាដៃគូលើកិច្ចការ រដ្ឋបាល និងបច្ចេកទេសមួយចំនួន ដូចជា ការស្នើសុំបង្កើតការិយាល័យ, ការដាក់ឈ្មោះការិយាល័យ,ការជួបប្រជុំដើម្បីពិភាក្សា ពីវត្ថុបំណងជាក់លាក់ក្នុងការបង្កើត និងដំណើរការការិយាល័យស្រាវជ្រាវ និងបណ្ណាល័យខ្មែរក្រហម, ការកំណត់ទីតាំងការិយាល័យ, ការកែលម្អអគារ ព្រមទាំងការរចនាផ្ទៃខាងក្នុងពណ៌បៃតងដែលរួមមានការបំពាក់គ្រឿងបរិក្ខាការិយាល័យនិងការដាក់តាំងពិព័រណ៍ រូបថតស្តីអំពីប្រវត្តិសាស្ត្រខ្មែរក្រហម។ ការិយាល័យនេះ មានបន្ទប់ប្រជុំអនឡាញដែលស្ថិតនៅជាប់គ្នានឹងបន្ទប់ធំព្រមទាំងមានឯកសារ ខ្មែរក្រហមដែលជាប់ទាក់ទងនឹងភូមិភាគឧត្តរចំនួន ៧៤៧៥ ឯកសារ ឬស្មើនឹងជិត៩ម៉ឺនទំព័រ។ កិច្ចការទាំងអស់ខាងលើនេះ ត្រូវបានបញ្ចប់នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០។
«ការិយាល័យស្រាវជ្រាវ និងបណ្ណាល័យខ្មែរក្រហម» នៅខេត្តកំពង់ចាម គឺជាកន្លែងផ្សព្វផ្សាយនិងទទួលព័ត៌មានស្តីអំពីប្រវត្តិសាស្ត្រខ្មែរក្រហម ដែលរួមបញ្ចូលទាំងកិច្ចការបង្រៀនពីប្រវត្តិសាស្ត្រខ្មែរក្រហមនៅក្នុងសាលារៀន និងនៅតាមសហគមន៍និងលើកកម្ពស់ កិច្ចការស្រាវជ្រាវនិងចងក្រងពីបទពិសោធន៍របស់អ្នករស់រានមានជីវិតក្រោយរបបខ្មែរក្រហមក្នុងខេត្តកំពង់ចាមដើម្បីទុកជាមេរៀនបន្ថែមសម្រាប់ការបង្រៀនរបស់គ្រូ និងការសិក្សារបស់សិស្ស។
ពិធីសម្ពោធការិយាល័យស្រាវជ្រាវ និងបណ្ណាល័យខ្មែរក្រហម នៅក្នុងបរិវេណគរុកោសល្យភូមិភាគខេត្តកំពង់ចាម នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ក្រោអធិបតិភាពលោកជំទាវទន់ សាអ៊ីមអនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា(រូបថត: ស៊ាង ចិន្តា/មជ្ឈមណ្ឌលឯកសារកម្ពុជា)
កិច្ចការទាំងអស់នេះ គឺជាការឆ្លើយតបទៅនឹងសំណើររបស់អង្គភាពគាំពារជនរងគ្រោះនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (តុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម) ដោយមានការឯកភាពពីប្រមុខរាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា តាមរយៈលិខិតផ្លូវការរបស់អង្គភាពទាំងបីកាលពីឆ្នាំ២០១៣ ក្នុងន័យបម្រើដល់សេចក្តីត្រូវការរបស់ដើមបណ្តឹងរដ្ឋប្បវេណី ក្នុងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា និងជនរងគ្រោះនៃរបបខ្មែរក្រហមទាំងអស់ រួមមានជួយផ្សព្វផ្សាយឲ្យបាន ទូលំទូលាយពីប្រវត្តិសាស្ត្រនេះទៅកាន់ក្មេងៗជំនាន់ក្រោយនិងទទួលយកបទពិសោធន៍និងទស្សនៈយល់ឃើញផ្ទាល់ខ្លួនចំពោះរបបខ្មែរក្រហមរបស់ដើមបណ្តឹងរដ្ឋប្បវេណី និងជនរងគ្រោះ សម្រាប់យុទ្ធសាស្ត្រផ្សះផ្សា និងព្យាបាលរបួសផ្លូវចិត្តនិងដើម្បីធ្វើជាមេរៀនបន្ថែម សម្រាប់យុវវ័យជំនាន់ក្រោយ ក្នុងការចូលរួមទប់ស្កាត់ការវិលត្រឡប់អំពើប្រល័យពូជសាសន៍ជាលើកទី២នៅកម្ពុជា។
ដើម្បីបម្រើដល់គោលបំណងដូចបានរៀបរាប់ខាងលើ បន្ទប់ «ការិយាល័យស្រាវជ្រាវ និងបណ្ណាល័យខ្មែរក្រហម»នឹងត្រូវប្រើប្រាស់ ជាថ្នាក់រៀនប្រវត្តិសាស្ត្រ ដែលចាប់ផ្តើមពីប្រវត្តិសាស្ត្រពាក់ព័ន្ធនឹងរបបកម្ពុជាប្រជាធិបតេយ្យ ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ និងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៅក្រោយរបបកម្ពុជាប្រជាធិបតេយ្យ។ សិស្សានុសិស្ស គរុសិស្ស និងគ្រូបង្រៀននឹងត្រូវអញ្ជើញឲ្យ ចូលរួមនៅក្នុងសកម្មភាពការងារមួយចំនួននៅក្នុងបន្ទប់ថ្នាក់រៀនប្រវត្តិសាស្ត្រនេះ រួមមាន៖
១.កម្មវិធីវេទិកាថ្នាក់រៀនស្តីអំពីសារសំខាន់នៃការសិក្សាប្រវត្តិសាស្ត្រខ្មែរក្រហម និងវិធានការទប់ស្កាត់អំពើប្រល័យពូជសាសន៍។
២.កម្មវិធីវេទិកាអប់រំសាធារណជាមួយជនរងគ្រោះនៃរបបខ្មែរក្រហម។
៣. កម្មវិធីវេទិកាប្រវត្តិសាស្ត្រគ្រួសារ ជាមួយគ្រូបង្រៀន និងជនរងគ្រោះនៃរបបខ្មែរក្រហមដើម្បីពិភាក្សាបទពិសោធន៍គ្រួសារឆ្លងកាត់របបខ្មែរក្រហម និងការអប់រំពីប្រវត្តិសាស្ត្រខ្មែរក្រហម
៤.កម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន ស្តីអំពីការបង្រៀនប្រវត្តិសាស្ត្រខ្មែរក្រហម។
ពិធីសម្ពោធការិយាល័យស្រាវជ្រាវ និងបណ្ណាល័យខ្មែរក្រហម នៅក្នុងបរិវេណគរុកោសល្យភូមិភាគខេត្តកំពង់ចាម នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ក្រោអធិបតិភាពលោកជំទាវទន់ សាអ៊ីមអនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា(រូបថត: ស៊ាង ចិន្តា/មជ្ឈមណ្ឌលឯកសារកម្ពុជា)
ដើម្បីឲ្យការអនុវត្តកិច្ចការគម្រោងប្រកបដោយជោគជ័យ «ការិយាល័យស្រាវជ្រាវ និងបណ្ណាល័យឯកសារខ្មែរក្រហម» ខេត្តកំពង់ចាម បានស្នើសុំការឯកភាពពីក្រសួងអប់រំ យុវជន និងកីឡា ដោយមានកិច្ចសហការពីមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ក៏ដូចជាមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ក្នុងការប្រតិបត្តិគម្រោងដូចបានរៀបរាប់ខាងលើឲ្យមានប្រសិទ្ធភាព និងគុណភាពដើម្បីធានាឲ្យ បានពីការអប់រំឆ្ពោះទៅការរក្សាសន្តិភាពដែលមានស្រាប់ ការលើកតម្កើងសិទ្ធិមនុស្ស និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍ សម្រាប់ការចូលរួមក្នុងការអភិវឌ្ឍប្រទេសដោយគ្មានសង្គ្រាម។
ក្រៅពី «ការិយាល័យស្រាវជ្រាវ និងបណ្ណាល័យឯកសារខ្មែរក្រហម» នៅខេត្តកំពង់ចាម មជ្ឈមណ្ឌលឯកសារកម្ពុជាមាន «ការិយាល័យស្រាវជ្រាវ និងបណ្ណាល័យឯកសារខ្មែរក្រហម»ចំនួន៩ទៀត គឺ១.«ការិយាល័យស្រាវជ្រាវនិងបណ្ណាល័យឯកសារ ខ្មែរក្រហម» នៅខេត្តព្រៃវែង ,២.«ការិយាល័យស្រាវជ្រាវ និងបណ្ណាល័យឯកសារខ្មែរក្រហម» នៅខេត្តតាកែវ,៣.«ការិយាល័យ ស្រាវជ្រាវ និងបណ្ណាល័យឯកសារខ្មែរក្រហម» នៅខេត្តត្បូងឃ្មុំ ,៤.«ការិយាល័យស្រាវជ្រាវ និងបណ្ណាល័យឯកសារខ្មែរក្រហម» នៅខេត្តកំពង់ចាម ,៥.«មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង» នៅខេត្តឧត្តរមានជ័យ ,៦.«បណ្ណាល័យសម្តេចម៉ែ» នៅទីក្រុងភ្នំពេញ ,៧.«ការិយាល័យស្រាវជ្រាវ និងបណ្ណាល័យឯកសារខ្មែរក្រហម» នៅខេត្តបាត់ដំបង ដែលនឹងរៀបចំធ្វើនៅក្នុងឆ្នាំ២០២១នេះ ,៨.«បណ្ណាល័យសម្តេចឪសម្តេចម៉ែ» នៅស្រុកគីរីវង់ និង ៩.«ការិយាល័យព័ត៌មានសាធារណៈ នៅទីក្រុងភ្នំពេញ។
ថវិកាដែលចំណាយលើការរៀបចំទាំងអស់បានទទួលការឧបត្ថម្ភពី USAID(ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ), UNDP ( កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ) និង EU (សហគមន៍អឺរ៉ុប)៕សរន
ពិធីសម្ពោធការិយាល័យស្រាវជ្រាវ និងបណ្ណាល័យខ្មែរក្រហម នៅក្នុងបរិវេណគរុកោសល្យភូមិភាគខេត្តកំពង់ចាម នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ក្រោអធិបតិភាពលោកជំទាវទន់ សាអ៊ីមអនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា(រូបថត: ស៊ាង ចិន្តា/មជ្ឈមណ្ឌលឯកសារកម្ពុជា)
ពិធីសម្ពោធការិយាល័យស្រាវជ្រាវ និងបណ្ណាល័យខ្មែរក្រហម នៅក្នុងបរិវេណគរុកោសល្យភូមិភាគខេត្តកំពង់ចាម នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ក្រោអធិបតិភាពលោកជំទាវទន់ សាអ៊ីមអនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា(រូបថត: ស៊ាង ចិន្តា/មជ្ឈមណ្ឌលឯកសារកម្ពុជា)
ពិធីសម្ពោធការិយាល័យស្រាវជ្រាវ និងបណ្ណាល័យខ្មែរក្រហម នៅក្នុងបរិវេណគរុកោសល្យភូមិភាគខេត្តកំពង់ចាម នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ក្រោអធិបតិភាពលោកជំទាវទន់ សាអ៊ីមអនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា(រូបថត: ស៊ាង ចិន្តា/មជ្ឈមណ្ឌលឯកសារកម្ពុជា) ពិធីសម្ពោធការិយាល័យស្រាវជ្រាវ និងបណ្ណាល័យខ្មែរក្រហម នៅក្នុងបរិវេណគរុកោសល្យភូមិភាគខេត្តកំពង់ចាម នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ក្រោអធិបតិភាពលោកជំទាវទន់ សាអ៊ីមអនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា(រូបថត: ស៊ាង ចិន្តា/មជ្ឈមណ្ឌលឯកសារកម្ពុជា)