Home ព័ត៌មានសំខាន់ៗ ការបញ្ជូនវត្ថ...

ការបញ្ជូនវត្ថុបុរាណខ្មែរដែលបានបាត់បង់ ត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ

ភ្នំពេញ:ក្រសួងវប្បធម៌និងវិចិត្រសិល្បៈមានសេចក្តីរីករាយ សូមជម្រាបជូនព័ត៌មានដល់សាធារណជន ជ្រាបថា បន្ទាប់ពីដំណើរការចរចាអស់ជាងបីឆ្នាំមក ក្រុមគ្រួសាររបស់លោកឧគ្នាស ឡាចហ្វដ (Douglas Latchford) បាន ព្រមព្រៀងបញ្ជូនវត្ថុបុរាណខ្មែរទាំងអស់ដែលបានកាន់កាប់រក្សាទុក មកប្រគល់ជូនកម្ពុជាវិញ។ វត្ថុបុរាណខ្មែរ ចំនួនជាង១០០រូប ធ្វើពីថ្ម និងសំរឹទ្ធ រួមទាំងសម្បត្តិវប្បធម៌ខ្មែរ បន្តបន្ទាប់។ ភាគីទាំងពីរបាន ជាច្រើនទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ស្តីពីការបញ្ជូនត្រឡប់មកវិញនៃសម្បត្តិវប្បធម៌ ខ្មែរ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០។

ស្នាដៃពិចិត្រទាំងនេះមានអាយុកាលតាំងពីសតវត្សរ៍ទី៦ រហូតដល់សម័យក្រោយអង្គរ រួមទាំងរតនៈវត្ថុដ៏ ល្អឯក មកពីអតីតរាជធានីកោះកេរនិងតំបន់អង្គរ ដែលនឹងត្រូវដាក់តាំងបង្ហាញនៅសារមន្ទីរជាតិភ្នំពេញ នាពេល ខាងមុខ។ ក្នុងដំណាក់កាលដំបូង វត្ថុបុរាណខ្មែរចំនួន៥រូប ក្នុងនោះមានបដិមាព្រះឥសូរនិងព្រះស្កន្ទ (សិវស្កន្ទ) ធ្វើពីថ្មភក់ មកពីរមណីយដ្ឋានកោះកេរ្តិ៍ និងកន្សែទូកធ្វើពីសំរឹទ្ធ នឹងត្រូវបញ្ជូនមកដល់មាតុភូមិកម្ពុជាក្នុងពេល ឆាប់ៗនេះ។ ក្រសួងនឹងជូនដំណឹងអំពីពេលវេលាជាក់លាក់ ការវិលត្រឡប់មកវិញនៃសម្បត្តិវប្បធម៌ខ្មែរទាំងនោះ។ ជាបន្តបន្ទាប់ទៀតទៅតាមដំណាក់កាលនីមួយៗ ។

សូមអានសេចក្តីជូនព័ត៌មាន

 

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular