Home ព័ត៌មានសំខាន់ៗ ក្រសួងសុខាភិប...

ក្រសួងសុខាភិបាលរំលឹកឲ្យប្រយ័ត្នការពារការឆ្លងជំងឺផ្តាសាយបក្សី ក្នុងអំឡុងពិធីសែនដូនតាផ្សេងៗ ខាងមុខនេះ

ភ្នំពេញ:ដោយសង្កេតឃើញថាជារៀងរាល់ឆ្នាំបងប្អូនប្រជាពលរដ្ឋយើងមួយចំនួន បានប្រារព្ធពិធីសែនដូនតាផ្សេងៗ ដែលមាន ការការទិញទំនិញនិងចរាចរនូវបសុបក្សីច្រើន ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមក្រើនរំលឹកជូនដល់សាធារណ ជនទាំងអស់ឲ្យបានជ្រាបថា ជំងឺផ្តាសាយបក្សី(H5N1) នៅតែមានចរាចរលើសត្វបសុបក្សីមួយចំនួន ហើយចាប់ពីឆ្នាំ ២០០៥ រហូតមកដល់ ឆ្នាំ២០១៤ ប្រទេសកម្ពុជា ធ្លាប់មានករណីជំងឺផ្តាសាយបក្សីប្រភេទ (H5N1) ចំនួន៥៦ករណី ក្នុងនោះ៣៧ករណី បានស្លាប់។ វីរុសជំងឺផ្តាសាយបក្សី ជាធម្មតាចរាចរក្នុងចំណោមបសុបក្សី ដែលវីរុសនេះរួមមាន H5N1, H5N6, H7N3, H7N7, H7N9 និង H9N2 ហើយដែលអាចឆ្លងទៅមនុស្សនិង បណ្តាលឲ្យមានជំងឺផ្តាសាយបក្សី។

បច្ចុប្បន្នដោយសារតែ វីរុសនៅតែបន្តចរាចរគ្មានព្រំដែនកំណត់ វាជាក្តីកង្វល់ចំពោះសុខភាពសាធារណៈនៅក្នុងប្រទេសផង ក្នុងតំបន់ផង និងជា សកលផង។ វីរុសផ្ដាសាយបក្សីនេះ នៅបន្តរកឃើញនៅលើសត្វនិងក្នុងបរិស្ថានហើយហានិភ័យក្នុងការចម្លងជំងឺផ្តាសាយ បក្សីនេះពីសត្វមកមនុស្សងាយនឹងកើតមាន ហើយអាចត្រូវបានរំពឹងទុកថា នឹងអាចកើតមានជំងឺផ្តាសាយបក្សីនេះក្នុងពេល ណាមួយ ប្រសិនបើមិនមានការការពារបានត្រឹមត្រូវ។

អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល សូមក្រើនរំលឹកដល់បងប្អូនគ្រប់រូប ត្រូវមានការប្រុងប្រយ័ត្នផ្ទាល់ខ្លួនក្នុងការ ការពារសុខភាព ពីការឆ្លងជំងឺផ្តាសាយបក្សី នារដូវ ៖ វិធានការដូចខាងក្រោម

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular