ឆ្នាំជូត
រាសីស្រុតចុះ។នៅថ្ងៃនេះបើទោះបីលោកអ្នកធ្វើអ្វីតោងតែគិតឱ្យបានគ្រប់ជ្រុជ្រោយ និងធ្វើដោយប្រយ័ត្នប្រយែងទើបមិនមានបញ្ហាចោទឡើង។អ្នកប្រកបរបររកស៊ីជួញដូរវិញបញ្ហាប្រាក់កាសមិនជួបការលំបាកទេតែបញ្ហាលំបាកនោះគឺតែងមានការរកាំចិត្តចំពោះមនុស្សជុំវិញខ្លួនទៅវិញទេ។ការធ្វើដំណើរឆ្ងាយជិតពុំសូវមានសុវត្តិភាពទ្បើយពិសេសទៅចំទិសឧត្តរប្រយ័ត្នឧប្បត្តិហេតុយាយីបន្តិច។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាច្រើន៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។នៅពេលនេះសម្រាប់ស្ត្រីបើទោះបីធ្វើអ្វីក៏ដោយចូរប្រយ័ត្នការទទួលរងប៉ះទង្គិចអ្វីមួយពីព្រោះថាងាយទទួលរងផលអាក្រក់ណាស់ផង។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញការជួញទីជិតឆ្ងាយក្តីផលកម្រៃមានហូរចូលគ្រាន់បំពេញបំពង់អញ្ចឹងដែរតែយ៉ាងណាលោកអ្នកគួរប្រយ័ត្នប្រយែងការមានជម្លោះវិវាទដោយប្រការណាមួយផង។
សម្រាប់សម្ព័ន្ធស្នេហាកំលោះក្រមុំមិនសូវមានការលូតលាស់ទៅមុខទេហើយពិសេសងាយកើតជម្លោះថែមទៀត ៕
ឆ្នាំខាល
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកមិនគប្បីប្រើអារម្មណ៍ឆេវឆាវសម្រេចចិត្តរឿងអ្វីមួយឡើយពីព្រោះថាផលអាក្រក់ងាយកើតឡើងនាពេលក្រោយវិញណាស់។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលាភហេងតូចធំច្រើនបោលហួស និងចាប់ពុំសូវជាប់ហើយទាល់តែខិតខំខ្លាំងទើបប្រាក់ចំណូលអាចរកចូលធូរដូចគេឯង ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានតែការនឿយណាយព្រោះតែការមិនសូវទុកចិត្តគ្នា៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ម្ល៉ោះហើយអាចសម្រុកពេញទីបានហើយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញផង។ការរស់នៅបើលោកអ្នកទៅកាន់ទីណាមានតែក្រុមមនុស្សអាណិតស្រឡាញ់ជានិច្ច។ចំពោះយីអ៊ុនអ្នកប្រកបរបររកស៊ីជួញដូរទាំងស្ត្រីបុរសតែងផ្តល់ផលល្អហើយទោះចង់បណ្តាក់ទុនរកស៊ីឬធ្វើអ្វីមួយតែងហុចផ្លែផ្កាដូចសមប្រកបជានិច្ច។
សម្ព័ន្ធស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយ និងផ្អែមល្ហែមប្រពៃ៕
ឆ្នាំរោង
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះទោះធ្វើអ្វីមួយគប្បីមានការប្រុងប្រយ័ត្នបន្តិចទើបមិនជះឥទ្ធិពលអាក្រក់ណាមួយមកវិញ។ការប្រកបការងារលោកអ្នកគួររវៀសរវៃញាប់ដៃញាប់ជើង ហើយពង្រឹងតួនាទីរបស់ខ្លួនទើបភាពរុងរឿងកើតមានច្រើនជាងនេះ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមិនមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺមានការរីកលូតលាស់សន្សឹមៗដូចសព្វមួយដង។ការធ្វើដំណើរទៅទិសឧត្តរពុំសូវមានសុវត្តិភាពទេគួរប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ម្តងល្អូកល្អិនម្តងពាក់មុខយក្សដាក់គ្នា៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថាស្ថិតនៅលើកំណាត់ផ្លូវរដិបរដុបច្រើន ម្ល៉ោះហើយទោះធ្វើអ្វីគប្បីគិតឱ្យបានគ្រប់ជ្រុងជ្រោយទើបមិនមានបញ្ហាមិនល្អណាមួយឈានចូលកើត។សម្រាប់ក្នុងរង្វង់គ្រួសារស្ត្រីចូរចេះអត់ធ្មត់កិច្ចការងារផ្ទះសម្បែងបន្តិច បើពុំនោះទេនឹងកើតជម្លោះវិវាទណាមួយជាក់ជាពុំខាន។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកជួបរឿងខ្វាយខ្វល់ច្រើនព្រោះតែការធ្វើជំនួញទីជិតឆ្ងាយមិនសូវសមដូចប្រកបទេច្រើនអង្គុយស្ងាបច្រើនជាង។
បញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការងាយទាំងប្រេះស្រាំនិងងាយទាំងផ្អែម
ល្ហែមផង៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបកិច្ចការងារសំ
ខាន់ឬផ្តើមប្រកបការងារអ្វីមួយផង។ការរស់នៅមានភាពសុខដុមហើយចង់ទៅកាន់ទីណាមានតែក្រុមមនុស្សជួយយកអាសានិងស្វាគមន៍រាក់ទាក់ផង។ចំពោះបើជាអ្នកប្រកបរបររកស៊ីជួញដូរវិញការធ្វើជំនួញទីជិតឆ្ងាយលោកអ្នកអាចរកផលកម្រៃមានភាពធូរស្បើយជាងមុនបន្តិចវិញហើយមុខរបរទៀតសោតក៏មានភាពសុខដុមល្អ។ រីឯសេចក្តីស្នេហាកំលោះក្រមុំបើមានទំនាស់ពេលនេះជាឱកាសល្អក្នុងការដោះស្រាយជាមួយគ្នាបំផុត៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកជួបបញ្ហាសៅហ្មងបន្តិច ហើយបើទោះបីធ្វើអ្វីក៏ដោយមិនអាចធ្វេសប្រហែសបានដែរ ពុំនោះបញ្ហាពិតជារត់ចូលជាក់ជាពុំខាន។អ្នករកស៊ីជួញដូរក្នុងពេលនេះអ្វីដែលលោកអ្នកត្រូវយកចិត្តទុកដាក់នោះគឺកុំគប្បីធ្វើអ្វីដែលជាការអួតអាងពេកពីព្រោះក្រុមមនុស្សគេមិនសប្បាយចិត្តទេប្រយ័ត្នគេស្អប់នាំទទួលផលលំបាកមកវិញ។ការធ្វើដំណើរផ្លូវឆ្ងាយលោកអ្នកចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេបន្តិចពិសេសទិសពាយ័ព្យតែម្តង។ រីឯសេចក្តីស្នេហាប្រុសស្រីមិនមានអ្វីប្រែប្រួលផ្លាស់ប្តូរទេគឺមានភាពសុខដុមរមនាដូចសព្វមួយដង៕
ឆ្នាំវក
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកប្រកបកិច្ចការងារអ្វីងាយរាំងស្ទះនិងជួបបញ្ហាច្រើនចំពោះមុខ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បោះទុនតូចធំឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយបើពុំនោះទេអាចជួបផលអាក្រក់នៅថ្ងៃខាងមុខជាក់ជាពុំខាន។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំមិនសូវមានការលូតលាស់ទៅមុខទេហើយពិសេសងាយកើតជម្លោះវិវាទទៀតផង៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារឬចដាក់ពាក្យចូលធ្វើការងារអ្វីមួយផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់គួរសម ម្ល៉ោះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរថ្មីឬបណ្តាក់ទុនបន្ថែមព្រោះផ្លែផ្កាដែលទទួលបានតែងហុចមកវិញដូចសមប្រកប។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯបញ្ហាស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកប្រកបកិច្ចការងារអ្វីតែងរលូនល្អ ហើយពិសេសតែងឆ្លើយតបផលមកវិញគ្រាន់កក់ក្តៅផង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសម ហើយបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃក៏មានភាពល្អប្រសើរដែរតែត្រូវត្រួតពិនិត្យសមាសភាពឱ្យបានត្រឹមត្រូវប្រយ័ត្នត្រូវចាញ់បោកគេ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការរីកលូតលាស់និងមានភាពសុខ
ដុមប្រពៃ៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេ ម្ល៉ោះហើយបើលោកអ្នកជួបរឿងជម្លោះណាមួយគប្បីមានការប្រយ័ត្នប្រយែងហើយបើចេះធ្វើគធ្វើថ្លង់ខ្លះទើបជាការប្រពៃបំផុត។ក្រៅពីនេះលោកអ្នកមិនត្រូវយកភាពប្រកែប្រកាន់ដាក់ខ្លួនច្រើនឡើយនាំតែកើតរឿងសៅហ្មងតែប៉ុណ្ណោះ។ក្នុងពេលនេះដែរសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរចូរប្រយ័ត្នអារម្មណ៍មួម៉ៅក្តៅក្រហាយមកដឹកមុខក្រោយនាំកើតជារឿងតូចរឿងធំណាមួយគេចោមរោមសម្អប់បង្កជះឥទ្ធិពលអាក្រក់នាពេលក្រោយ។
រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីមានការរកាំចិត្តព្រោះតែម្នាក់ៗចិត្តខ្លាំងរៀងៗខ្លួន៕