ដោយបាយ័ន/សៀមរាបៈ ការដ្ឋានសាងសង់ផ្លូវបេតុងមួយខ្សែប្រវែង ៤៧៤ម៉ែត្រ ទទឹង ៦ ម៉ែត្រ កំរ៉ាស់០.១៥ ម៉ែត្រ បង្កប់ឆ្អឹងដែក ស្ថិតនៅចំណុចព្រុំប្រទល់ភូមិថ្មី នឹងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដែលជាគម្រោងសាងសង់ឡើងដោយប្រើប្រាស់ ថវិការមូលនិធិសង្កាត់ឆ្នាំ២០២០ ។
ចំពោះផ្លូវនេះបានចាប់ដំណើការពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះតទៅ ដោយចាក់ក្រាលបេតុងជាបណ្តើៗ ដើម្បីសម្រួលដល់ការធ្វើដំណើរជូនបងប្អូនប្រជាពលរដ្ឋ និងរួមចំណែកលើកកម្ពស់សោភ័ណភាពក្នុងក្រុងសៀមរាបផងដែរ។
រដ្ឋបាលសង្កាត់ស្វាយដង្គំសូម បញ្ជាក់ថា ផ្លូវបេតុងមួយខ្សែនេះ ជាគម្រោង សាងសង់ របស់រដ្ឋបាលសង្កាត់ស្វាយដង្គំ មិនស្ថិតក្នុងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំង៣៨ខ្សែរនោះឡើយ៕