ប្រែសម្រួលៈវាសនា/ហាណូយ៖វៀតណាមកាលពីរសៀលថ្ងៃសុក្រ បានរាយការណ៍ការឆ្លងកូវីដ១៩ថ្មីចំនួន៥៣ករណី ហើយទាំងអស់សុទ្ធតែមានជាប់ពាក់ព័ន្ធនឹងការផ្ទុះជំងឺចុងក្រោយនេះ និងមួយករណីជាអ្នកចូលមកពីក្រៅប្រទេស។
អ្នកឆ្លងថ្មីម្នាក់ជាក្មេងស្រីអាយុ២ឆ្នាំ និងជាកូនអ្នកជំងឺទី១៥៦៥ នៅក្នុងខេត្តហាយ ហ្វឿង។
ខេត្តហាយ ហ្វឿង ឥឡូវជាចំណុចផ្ទុះកូវីដ១៩ខ្លាំងជាងគេនៅវៀតណាម ដោយមនុស្ស៤៧នាក់ត្រូវបានរកឃើញឆ្លងជំងឺនេះកាលពីថ្ងៃសុក្រ ហើយទាំងអស់សុទ្ធតែមានជាប់ពាក់ព័ន្ធនឹងការឆ្លងរាលដាលកូវីដ១៩នៅក្នុងរោងចក្រមួយនៅទីប្រជុំជន ជី លីញ។
ក្នុងពេលជាមួយគ្នា ខេត្ត ដុង ណាយ ភាគខាងត្បូងក៏បានរកឃើញអ្នកឆ្លងកូវីដ១៩ម្នាក់ តែជាករណីនាំចូលទេ។អ្នកជំងឺទី១៧០៥នេះ ជាបុរសវ័យ៣១ឆ្នាំដែលរស់នៅក្នុងទីក្រុងហូជីមិញ ។គាត់បានមកដល់វៀតណាមកាលពីថ្ងៃ២៧មករា ក្នុងដំណើរមកពីជប៉ុន។
វៀតណាមឥឡូវ មានអ្នកឆ្លងកូវីដ១៩សរុប១.៧០៥នាក់ រួមមានការឆ្លងក្នុងសហគមន៍នៅ៥ទីតាំង។
ក្រុង ជីលីញ ដែលមានប្រជាជនប្រមាណ២២០.០០០នាក់ឥឡូវត្រូវបិទខ្ទប់នៅពេលផ្នែកផ្សេងទៀតនៃខេត្តហាយ ហ្វឿង បានអនុវត្តវិធានការគម្លាតសង្គមនៅកំរិតខុសៗគ្នាអាស្រ័យលើភាពធ្ងន់ធ្ងរនៃសភាពការណ៍៕
អ្នកជំនាញមកពីវិទ្យាស្ថានអនាម័យនិងរោគឆ្លងរបស់ក្រុងហាណូយ បានមកដល់ខេត្តហាយ ហ្វឿង ដើម្បីតេស្តិ៍កម្មកររកកូវីដ១៩នៅរោងចក្រមួយកាលពីថ្ងៃ២៨មករា