Home ព័ត៌មានសំខាន់ៗ លី​ក​អឺរ៉ុប​ច...

លី​ក​អឺរ៉ុប​ចុង​សប្តាហ៍ ៖ Everton, Man City រំពឹង​កើប​៣ ពិន្ទុ​ពេញ​នៅ​ក្បាល​ព្រលប់​ថ្ងៃ​សៅរ៍​នេះ ខណៈ Arsenal បើកទ្វារ​ផ្ទះ​ស្វាគមន៍ Man U

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​បាល់ទាត់ ៖ លី​ក​កំពូល​នៅ​អង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី អេ​ស្ប៉ាញ និង បារាំង ចូល​មក​បម្រើ​អារម្មណ៍​ប្រិយមិត្ត​ស្នេហា​បាល់ទាត់​សា​ជា​ថ្មី​ទៀត​ហើយ​នៅ​ចុង​សប្តាហ៍​នេះ​។​

​ថ្ងៃ​សៅរ៍​នេះ​ផង​ដែរ​នៅ​អង់គ្លេស​មាន​គូ​ពិសេស​សំខាន់​រវាង​កាំភ្លើង​ធំ Arsenal និង​បិសាច​ក្រហម Man Utd ខណៈ​ក្រុម​ស្ករ​គ្រាប់ Everton និង​ក្រុម​មេឃ​ខៀវ Man City រំពឹង​ទទួលបាន ៣ ពិន្ទុ​ពេញ​ដូចគ្នា​។

​ក្រុម​នៅ​លី​ក​អឺរ៉ុប​ដទៃទៀត ដែល​រំពឹង​ទទួលបាន ៣ ពិន្ទុ​ពេញ​ដែរនោះ គឺ Bayern Munich, Bremen, Sevilla, Real Madrid, Atl. Madrid, Barcelona, AC Milan, Inter Milan, Roma, Napoli, Angers, PSG និង Monaco​។​

​យើង​នឹង​លើកយក​គូ​នៅ​អង់គ្លេស​ចំនួន ៣ មក​វិភាគ​ជូន​ដូចខាងក្រោម ៖

– EPL : Everton vs Newcastle ៖ ក្រុម​សារិកា​ព្រៃ Newcastle បច្ចុប្បន្ន​គឺជា​ក្រុម​យ៉ាប់​ជាងគេ​មួយ​នៅ EPL ដោយ​ផ្អែក​លើ​ទម្រង់​លេង​។ ពួកគេ​ចាញ់ហើយ​ចាញ់​ទៀត មិន​ថា​ប៉ះ​ក្រុម​អន់​បាត​តារាង​។ អំឡុង​ពេល​កំពុង​ធ្លាក់​ជើង​នេះ ពួកគេ​របូត​គ្រាប់​បាល់​រាប់​ផ្លូន​ផងដែរ​។ លើសពីនេះ​ទៀត ពួកគេ​ចាញ់​ក្រៅ​ទឹកដី​ជាច្រើន​ប្រកួត​ជាប់​គ្នា ហើយ​មិន​យូរ​មិនឆាប់​សារិកា​ព្រៃ​ច្បាស់​ជា​ត្រូវ​ធ្លាក់​ទៅ​បាត​តារាង​ជាមិនខាន​។​

​ទន្ទឹមនេះ ក្រុម​ស្ករ​គ្រាប់ Everton មាន​១​ប្រកួត​ក្នុង​ដៃ និង​សព្វថ្ងៃ​ឈរ​នៅ​លេខ ៧ ក្នុង​តារាង​ពិន្ទុ​។ លើសពីនេះ​ទៀត ពួកគេ​កំពុង​លេង​ឡើង​ជើង​ល្អ​ណាស់ ហើយ​កំពុង​ស្ថិត​លើ​វិថី​ប្រជែង​កៅអី Champions League រដូវ​កាល​ក្រោយ​។ មួយវិញទៀត Everton មាន​ប្រវត្តិ​ល្អ​ពេល​ទទួល Newcastle ដោយ​ចាញ់​ម្តង​គត់​ក្នុង​រយៈពេល ១១ ឆ្នាំ​មកនេះ​។ ហេតុដូច្នេះ ក្រុម​ស្ករ​គ្រាប់​នឹងមិន​ពិបាក​យក ៣ ពិន្ទុ​នោះឡើយ បើ​ផ្អែកលើ​ទម្រង់​លេង​បច្ចុប្បន្ន​របស់​ក្រុម​ទាំងពីរ​។

– EPL : Man City vs Sheffield Utd ៖ ក្រុម​មេឃ​ខៀវ Man City ជា​ក្រុម​ល្អ​ដាច់​គេ​ក្នុង​លី​ក​កំពូល​អង់គ្លេស​រដូវ​កាល​នេះ​។ ពួកគេ​ចាប់ផ្តើម​រដូវ​កាល​មិនសូវ​ល្អ ប៉ុន្តែ​គិត​មក​ទល់​ឥឡូវ​ពួកគេ​ឈរ​លើ​កំពូល​តារាង និង សល់​១​ប្រកួត​ក្នុង​ដៃ​ថែម​ទៀត​។ មេឃ​ខៀវ​ក៏​របូត​គ្រាប់​បាល់​តិចជាងគេ​ផងដែរ គឺ ១៣ គ្រាប់​។ ថ្ងៃនេះ Man City មាន​ឱកាស​ល្អ​បំផុត​ដើម្បី​ពង្រីក​ការនាំ​មុខ​លើ​កំពូល​តារាង ពេល​ប៉ះ​ក្រុម​អន់​ជាង​គេ​បំផុត​នៅ​លី​ក​កំពូល​អង់គ្លេស គឺ ក្រុម​ដាវ​ធំ Sheffield Utd ដែល​ទើប​យក​ឈ្នះ Man U ២-១ យ៉ាង​ភ្ញាក់ផ្អើល​កាលពី​ពាក់កណ្តាល​សប្តាហ៍​។

​ផ្អែក​លើ​ទម្រង់​លេង​បច្ចុប្បន្ន ក្រុម​ដាវ​ធំ​គឺ​ជា​បេក្ខជន​ឈាន​មុខ​គេ​ដែល​នឹង​ត្រូវ​ធ្លាក់​ទៅ​ក្របខ័ណ្ឌ​ទី​២ ព្រោះ​ទើបតែ​ឈ្នះ​២​ប្រកួត​ប៉ុណ្ណោះ​។ ហើយ​មួយវិញទៀត​ពួកគេ​មាន​កំណត់ត្រា​អន់​ខ្លាំងណាស់​ពេល​ប៉ះ Man City​។ ដោយហេតុ​ថា Man Utd នឹង​ត្រូវ​ទៅ​សួរសុខទុក្ខ Arsenal ដូច្នេះ​ថ្ងៃនេះ​ពួកគេ​ជា​ឱកាស​ល្អ​ត្រូវ​បន្ថែម​ការនាំ​មុខ​ឱ្យ​ដាច់​ពិន្ទុ​ឆ្ងាយ​ពី​បិសាច​ក្រហម​។ Man City រំពឹង​ឈ្នះ​យ៉ាងតិច ២ គ្រាប់​។​

– EPL : Arsenal vs Man Utd ៖ នេះ​ជា​ជំនួប​ប្រពៃណី​របស់​អង់គ្លេស ពេល​ដែល​កាំភ្លើង​ធំ​ជួប​បិសាច​ក្រហម​។ កាំភ្លើង​ធំ Arsenal ក្រោយ​ចាប់ផ្តើម​រដូវ​កាល​ទាំង​យ៉ាប់យ៉ឺន ឥឡូវ​ពួកគេ​កំពុង​រក​ឃើញ​ទម្រង់​លេង​ល្អ​សន្សឹមៗ ហើយ ៥ ប្រកួត​កន្ល​មកនេះ មិន​ដែល​ស្គាល់​ពាក្យ​ចាញ់​នោះទេ ហើយ​ស៊ុត​ចូល​ច្រើនៗ​គ្រាប់​ទៀត​។ អ្នក​ចាត់ការ​ទូទៅ​មី​គែ​ល អាតិតា ហាក់​ដាក់​ការទុកចិត្ត​លើ​កីឡាករ​យុវជន​ច្រើនឡើង ជាហេតុ​នាំ​ឱ្យ​ទម្រង់​លេង​ល្អប្រសើរ​ជាង​មុន ហើយ​គាប់​ជួប​ស្មារតី​ក្រុម​ក៏​ល្អ​ជាង​មុន​ដែរ ក្រោយ​ការចាកចេញ​របស់​ខ្សែ​បម្រើ មេ​តស៊ូ​ត អូ​ហ្ស៊ីល​។

​ទន្ទឹមនេះ ក្រុម​បិសាច​ក្រហម​កំពុង​បណ្តោយ​ខ្លួន​សប្បាយចិត្ត​ហួសហេតុ ដោយ​ឈរ​លើ​កំពូល​តារាង​បានតែ​ប៉ុន្មាន​សប្តាហ៍ ក៏​ត្រូវ​របូត​មក​លេខ​២​វិញ​។ បិសាច​ក្រហម​បាន​ចាញ់​ក្រុម​បាត​តារាង Sheffield Utd យ៉ាង​ភ្ញាក់ផ្អើល​កាលពី​ពាក់កណ្តាល​សប្តាហ៍ ដូច្នេះ​វា​ជា​កាដូ​ដ៏​មាន​តម្លៃ​សម្រាប់ Man City ដើម្បី​ពង្រីក​ការ​នាំមុខ​។ ក្រោយ​ចាញ់​ក្រុម​ដាវ​ធំ លោក​អូ​ឡេ ហ្គា​ន់​ន័​រ សូល​ក្យែរ ខឹងសម្បា​ជាខ្លាំង រីឯ​ក្រុម​អ្នកគាំទ្រ​រឹតតែ​ក្តៅក្រហាយ ផ្ទុះ​កំហឹង​ពេញ​បណ្តាញ​សង្គម ដែល​ពួកគេ​លេង​ចាញ់​ក្រុម​ដែល​អន់​ជាង​គេ​នៅ​លី​ក​កំពូល​អង់គ្លេស​។

​គិត​ចាប់តាំងពី​ឆ្នាំ ២០០៤ មក ឱ្យ​តែ​មក​លេង​នៅ​ទឹកដី​កាំភ្លើង​ធំ ក្រុម​ទាំង​ពីរ​តែងតែមាន​គ្រាប់​បាល់​ស៊ុត​ទៅវិញទៅមក​ច្រើនៗ ហើយ​ដោយហេតុថា Man City រំពឹង​ឈ្នះ Sheffield Utd ដើម្បី​បន្ថែម ៣ ពិន្ទុ យើង​រំពឹង Man U ប្រឹង​លេង​ដើម្បី​ឈ្នះ​ដាច់ខាត​ផងដែរ​ដើម្បី​ប្រជែង​ជើងឯក​៕

​តារាង​ការប្រកួត​លី​ក​អឺរ៉ុប​ចុង​សប្តាហ៍ ៖

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular