Home ព័ត៌មានអន្តរជាតិ ពូ​ទីន​ចុះហត្...

ពូ​ទីន​ចុះហត្ថលេខា​លើ​ច្បាប់​ដើម្បី​បន្ត​សន្ធិសញ្ញា​នុយក្លេអ៊ែរ New START

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ វិមាន​ក្រឹម​ឡាំង​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​២៩​មករា​ថា ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន​បាន​ចុះហត្ថលេខា​លើ​ច្បាប់​ដើម្បី​បន្ត​សន្ធិសញ្ញា​នុយក្លេអ៊ែរ​សំខាន់​រវាង​រុស្ស៊ី​​និង​សហរដ្ឋ​អាម៉េរិក​រយៈពេល ៥ ឆ្នាំ​ទៀត​។​

​សំដៅលើ​សន្ធិសញ្ញា New START វិមាន​ក្រឹម​ឡាំង​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ប្រធានាធិបតី​រុស្ស៊ី​វ្ល៉ា​ឌី​មៀរ ពូ​ទីន​បាន​ចុះហត្ថលេខា​លើ​ច្បាប់​សហព័ន្ធ​”​ស្តីពី​ការ​ផ្តល់​សច្ចាប័ន​លើ​ការ​​បន្ត​កិច្ចព្រមព្រៀង​រវាង​រុស្ស៊ី​និង​សហរដ្ឋ​អាម៉េរិក​។​

​សេចក្តីថ្លែងការណ៍​បាន​លើកឡើង​ថា “​ច្បាប់​សហព័ន្ធ​បច្ចុប្បន្ន​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​នៃ​ការ​ចេញ​ផ្សាយ​ជា​ផ្លូវការ​របស់​ខ្លួន​”​។​

​សន្ធិសញ្ញា New START គឺជា​សន្ធិសញ្ញា​កាត់បន្ថយ​អាវុធ​សេសសល់​ចុង​ក្រោយ​រវាង​អតីត​គូប្រជែង​សង្គ្រាមត្រជាក់​ទាំងពីរ​។​

​វិមាន​ក្រឹម​ឡាំង​និយាយថា ការបន្ត​សន្ធិសញ្ញា​នេះ “​អនុញ្ញាត​ឱ្យ​រក្សា​តម្លាភាព​និង​ការ​ទស្សន៍ទាយ​បាន​នៃ​ទំនាក់ទំនង​យុទ្ធសាស្ត្រ​រវាង​រុស្ស៊ី​និង​សហរដ្ឋ​អាម៉េរិក (​និង​)​ដើម្បី​គាំទ្រ​ដល់​ស្ថិរភាព​យុទ្ធសាស្ត្រ​​សកល​”​។​

​សភា​រុស្ស៊ី​បាន​គាំទ្រ​ដល់​ការ​បន្ត​សន្ធិសញ្ញា​នេះ​កាលពី​ដើម​សប្តាហ៍​នេះ​។​

​លោកពូ​ទីន​បានដាក់​សេចក្តីស្នើច្បាប់​នេះ​ទៅ​សភា​ទាំង​ពីរ​បន្ទាប់​ពី​មេដឹកនាំ​រុស្ស៊ី​និង​ប្រធានាធិបតី​អាម៉េរិក​ថ្មី ចូ បៃ​ដិន បាន​ទូរស័ព្ទ​និយាយ​គ្នា​លើកដំបូង​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​ទី​២៦​មករា​។​

​ថ្លែង​ទៅ​កាន់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ដែល​ធ្វើឡើង​តាម​អន​ឡាញ​ឆ្នាំនេះ លោកពូ​ទីន​កាលពី​ថ្ងៃ​ពុធ​បាន​សាទរ​ការបន្ត​សន្ធិសញ្ញា​នេះ​ថា​ជា​ការវិវឌ្ឍ​វិជ្ជមាន​ក្នុង​ការកាត់បន្ថយ​ភាព​តានតឹង​ពិភពលោក​។​

​លោកពូ​ទីន​និយាយថា “​គ្មាន​ការសង្ស័យ​ទេ នេះ​ជា​ជំហាន​មួយ​នៅក្នុង​ទិសដៅ​ត្រឹមត្រូវ​” ។​

​ចុះហត្ថលេខា​ក្នុង​ឆ្នាំ ២០១០ សន្ធិសញ្ញា New START រឹតត្បិត​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ត្រឹម​ចំនួន ១.៥៥០ គ្រាប់ ដែល​អាច​ដាក់​ពង្រាយ​បាន​ដោយ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​និង​វ៉ាស៊ីនតោន​ដែល​គ្រប់គ្រង​អាវុធ​នុយក្លេអ៊ែរ​ធំ​បំផុត​លើ​ពិភពលោក​។​

​កិច្ចព្រមព្រៀង ដែល​នឹង​ត្រូវ​ផុតកំណត់​នៅ​ថ្ងៃទី ៥ ខែ​កុម្ភៈ ត្រូវ​គេ​មើលឃើញ​ថា​ជា​ឱកាស​ដ៏​កម្រ​សម្រាប់​ការសម្របសម្រួល​រវាង​ទីក្រុង​មូ​ស្គូ​និង​ទីក្រុង​វ៉ាស៊ីនតោន ដែល​ទំនាក់ទំនង​របស់​ពួកគេ​កាន់តែ​យ៉ាប់យ៉ឺន​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​៕

​លោកពូ​ទីន​ចុះហត្ថលេខា​លើ​ច្បាប់​មួយ​ដើម្បី​បន្ត​សន្ធិសញ្ញា New START កាលពី​ថ្ងៃ​សុក្

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular