Home ព័ត៌មានជាតិ សន្តិសុខ តៃកុង និងម្នា...

តៃកុង និងម្នាក់ទៀត រងរបួសដោយសារ ឡានដឹកទំនិញ ក្រុមហ៊ុន វីរៈប៊ុនថាំ បើកបុកបង្គោលប៉ាណូ

ដោយ: រ៉ាម៉ន / ភ្នំពេញៈ បុរសម្នាក់ បានបើករថយន្ត ក្នុងល្បឿនលឿនគេច ពីម៉ូតូរេចង្កូត ឡើងលើសួនផ្លូវ ទៅបុកបង្គោលប៉ាណូ ពេញទំហឹង បណ្តាលឲ្យមនុស្ស ២ នាក់ រងរបួសធ្ងន់ និងស្រាល នៅវេលាម៉ោង ៣ និង ៣០ នាទី ទៀបភ្លឺ ឈានចូល ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយ ផ្លូវជាតិលេខ ៦A ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

បើយោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់សារព័ត៌មានឲ្យដឹងថាៈ មុន​ពេល​កើត​ហេតុ គាត់បានឃើញ រថយន្តក្រុមហ៊ុន ដឹកទំនិញ វីរៈប៊ុនថាំ មួយគ្រឿង ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ ភ្នំពេញ 3-F 5773 បើកបរ ដោយ បុរសម្នាក់ រួមនឹងអ្នកដំណើរម្នាក់ទៀត បានធ្វើដំណើរ តាមបណ្តោយ ផ្លូវ​ជាតិលេខ ៦A ក្នុងទិសដៅពី ខាងជើង មកខាងត្បូង ក្នុងល្បឿនយ៉ាងលឿន។ ពេលមកដល់ ចំណុចកើតហេតុ មិនប្រយ័ត្ន រថយន្តនេះ​ បានគេចពីម៉ូតូមួយគ្រឿង មិនចាំផ្លាកលេខ បានរេ ចង្កូតឡើងលើសួនផ្លូវ បន្តទៅ​បុកប​ង្គោល ដាក់ស្លាកសញ្ញា ចំពាក់កណ្តាល ពេញទំហឹង បណ្តាលឲ្យគៀបជាប់តៃកុង នៅក្នុងកាប៊ីន មុខ ចំណែក​ឯអ្នករួមដំណើរ បានលោតចេញពីរថយន្ត ទាន់ពេល បណ្ដាលឱ្យរបួសស្រាល។ នៅក្នុងហេតុការណ៍ គ្រោះ​ថ្នាក់ ចរាចរណ៍នេះ មិនបង្កឱ្យមានអ្នកស្លាប់ និងរងរបួសស្នាម ទៅលើភាគីដទៃនោះទេ ៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular