ប្រែសម្រួល : កញ្ញាដាលីស ៖ អ្នកចាត់ការទូទៅ ប៉េប ហ្គាឌីអូឡា និយាយកាលពីថ្ងៃសុក្រថា ខ្សែប្រយុទ្ធមេឃខៀវ Manchester City សឺជីអូ អាក្វេរ៉ូ នឹងខកខានការប្រកួត Premier League នៅថ្ងៃសៅរ៍នេះទល់នឹងក្រុមដាវធំ Sheffield United ខណៈរូបគេមិនទាន់អាចវិលត្រឡប់មកលេងវិញបាន បន្ទាប់ពីតេស្តិ៍វិជ្ជមានកូវីដ១៩។
កីឡាករស៊ុតបញ្ចូលទីច្រើនជាងគេរបស់មេឃខៀវរូបនេះបានខកខានការប្រកួតចំនួន ៦ លើកមុននេះ ក្រោយត្រូវបង្ខំចិត្តធ្វើចត្តាឡីស័កបន្ទាប់ពីបានប៉ះពាល់ជាមួយអ្នកដែលតេស្តិ៍វិជ្ជមានកូវីដ១៩ មុនពេលធ្វើតេស្តិ៍ឃើញវិជ្ជមានខ្លួនឯងដែរ។
កីឡាករសញ្ជាតិអាហ្សង់ទីន ដែលទើបចាប់ផ្តើមបាន៣ដងនៅក្នុងការប្រកួតទាំងអស់នៅរដូវកាលនេះ មិនទាន់ត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅហ្វឹកហាត់នៅក្នុងក្រុមជម្រើសដំបូងបានទេ។
លោកហ្គាឌីអូឡាបានប្រាប់សន្និសីទសារព័ត៌មានថា “សឺជីអូមិនទាន់អាចមកទីនេះបាននៅឡើយទេ។ នៅពេលគាត់តេស្តិ៍អវិជ្ជមាន គាត់នឹងត្រឡប់មកវិញ។ យើងនៅតែមិនទាន់មានលទ្ធផលត្រឡប់មកវិញទេ”៕
អាក្វេរ៉ូនឹងអវត្តមានក្នុងជំនួបរវាង Man City និង Sheffield United ថ្ងៃសៅរ៍នេះ