Home ព័ត៌មានអន្តរជាតិ ប្រធានាធិបតី​...

ប្រធានាធិបតី​អា​ហ្វ​ហ្គានី​ស្ថាន​ជំរុញ​លោកបៃ​ដិន​ដាក់​សម្ពាធ​លើ​ពួក​តា​លី​បង់​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ កាលពី​ថ្ងៃ​សុក្រ​ទី​២៩​មករា ប្រធានាធិបតី​អា​ហ្វ​ហ្គានី​ស្ថាន​លោក អា​ស្រា​ហ្វ ហ្គានី បាន​ជំរុញ​រដ្ឋបាល​អាម៉េរិក​ថ្មី​បង្កើន​សម្ពាធ​លើ​ពួក​តា​លី​បង់​និង​កុំ​ប្រញាប់​ដកទ័ព​បន្ថែមទៀត​។​

​លោក​ហ្គានី​និយាយថា ក្រុម​តា​លី​បង់ខក​ខានមិនបាន​អនុវត្ត​តាម​លក្ខខណ្ឌ​ដែល​បាន​ព្រមព្រៀង​នៅក្នុង​កិច្ចព្រមព្រៀង​ខែកុម្ភៈ​ឆ្នាំ ២០២០​របស់​ពួកគេ​ជាមួយ​សហរដ្ឋ​អាម៉េរិក​ដើម្បី​កាត់បន្ថយ​ការ​វាយ​​ប្រហារ​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាននិង​កាត់​ផ្តាច់ចោល​នូវ​ចំណង​ទាក់ទង​ជា​យូរ​ជា​មួយ​ក្រុម​អាល់​កៃ​ដា​។​

​លោក​ហ្គានី​បាន​ថ្លែង​នៅក្នុង​សុន្ទរកថា​តាម​អ៊ី​ន​ធឺ​ណេ​ត​ទៅ​កាន់​វេទិកា​សន្តិសុ​ខ Aspen ថា “​សហរដ្ឋ​អាម៉េរិក​និង​ណា​តូ​ត្រូវតែ​ប្រកាន់​ជំហរ​រឹងមាំ​លើ​វិធីសាស្ត្រ​ផ្អែកលើ​លក្ខខណ្ឌ​។​ពួកគេ​បាន​ចុះហត្ថលេខា​​លើ​កិច្ចព្រមព្រៀង ឥឡូវនេះ​កិច្ចព្រមព្រៀង​ចាំបាច់​ត្រូវ​អនុវត្ត​”​។​

​ទោះបី​អ្នក​ចរចា​របស់​តា​លី​បង់​និង​រដ្ឋាភិបាល​អា​ហ្វ​ហ្គានី​ស្ថានបាន​បើ​កកិច្ចចរចា​សន្តិភាព​នៅ​ទីក្រុង​ដូ​ហាកា​លពី​ឆ្នាំ​មុន​ក៏ដោយ ក៏​អំពើហិង្សា​នៅ​អាហ្គានីស្ថាន​នៅតែ​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​។​

​លោក​ហ្គានី​និយាយថា​ពួក​តា​លីបង់​ត្រូវតែ​សារភាព​ចំពោះ​ការវាយប្រហារ​របស់​ពួកគេ​មក​លើ​កងកម្លាំង​រដ្ឋាភិបាល​និង​រៀបចំ​ការធ្វើឃាត​លើ​ឥស្សរជន​សាធារណៈ​។​

​លោក​ហ្គានី​លើកឡើងថា​ក្រុម​តា​លីបង់​កេងចំណេញ​លើ​ភាព​ប្រញាប់ប្រញាល់​របស់​អតីត​ប្រធានាធិបតី​ដូណាល់​ ​ត្រាំ​ក្នុង​ការដក​កម្លាំង​អាម៉េរិក​ចេញពី​អា​ហ្វ​ហ្គានី​ស្ថាន​ដើម្បី​បន្ត​វាយប្រហារ​ទៅ​លើ​កងកម្លាំង​រដ្ឋាភិបាល​។​

​លោក​ហ្គានី​និយាយថា​បន្ទាប់​ពី​កិច្ច​ព្រមព្រៀង​រវាង​អាម៉េរិក​និង​តា​លី​បង់​កាលពី​ឆ្នាំមុន ក្រុមមន្ត្រី​អាម៉េរិក​បាន​ធានា​ដល់​ទីក្រុង​កា​ប៊ុល​ថា​នឹង​មាន​បទ​ឈប់​បាញ់​គ្នា​ឬ​ការកាត់បន្ថយ​អំពើហិង្សា​យ៉ាង​ខ្លាំង​។ ផ្ទុយទៅវិញ អំពើហិង្សា​បាន​ឈាន​ដល់​ចំណុចកំពូល​”​។​ហើយ​ជា​ជាង​បន្ត​កិច្ចចរចា​សន្តិភាព​ដោយ​ស្មោះត្រង់ “​ពួក​តា​លី​បង់​កំពុង​រក​លេស​មួយ​ហើយ​មួយទៀត​ដើម្បី​មិន​មក​ជួប​គ្នា​”៕

ប្រធានាធិបតី​អា​ហ្វ​ហ្គានី​ស្ថាន​លោក អា​ស្រា​ហ្វ ហ្គានី ជំរុញ​រដ្ឋបាល​អាម៉េរិក​ថ្មី​បង្កើន​សម្ពាធ​លើ​ពួក​តា​លី​បង់​និង​កុំ​ប្រញាប់​ដកទ័ព​បន្ថែមទៀត

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular