ប្រែសម្រួល : កញ្ញាដាលីស ៖ អ្នកចាត់ការទូទៅរបស់ក្រុមឥន្ទ្រីខៀវ Crystal Palace លោក រ៉យ ហត់សុន ជឿជាក់ថាក្រុមរបស់លោកនឹងរកឃើញទម្រង់លេងល្អមកវិញ ប៉ុន្តែបញ្ជាក់ថាជំនួយការ រ៉ាយ ឡេវីងតុន នឹងអវត្តមានសាជាថ្មី នៅពេលក្រុមចចកខ្មៅ Wolves ធ្វើដំណើរមកសួរសុខទុក្ខខ្លួននៅថ្ងៃសៅរ៍នេះក្នុងក្របខ័ណ្ឌ Premier League ។
ក្រុមឥន្ទ្រីខៀវខ្វះទម្រង់លេងស្ថិតស្ថិរក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយទទួលបានជ័យជម្នះម្តងគត់ពីការប្រកួត ១០ លើកចុងក្រោយរបស់ពួកគេនៅគ្រប់ការប្រកួតទាំងអស់។
ក្រុមញញួរធំ West Ham បានយកឈ្នះ ៣-២ នៅឯកីឡដ្ឋាន Selhurst Park កាលពីថ្ងៃអង្គារ ហើយលោកហត់សុនពុំមានជំនួយការឡេវីងតុនទេ ដោយសារគាត់ឆ្លងកូវីដ១៩។
មុនពេលប្រឈមមុខនឹងក្រុមចចកខ្មៅ Wolves ដែលឈ្នះចុងក្រោយបំផុតនៅ EPL តាំងពីថ្ងៃទី ១៥ ធ្នូ អ្នកចាត់ការទូទៅរបស់ឥន្ទ្រីខៀវជឿជាក់ថា ក្រុមរបស់គាត់អាចវិលត្រឡប់ទៅរកវិថីឈ្នះៗឆាប់ៗនេះ។
លោកហត់សុននិយាយថា “ខ្ញុំគិតថាយើងមានក្រុមកីឡាករដែលមានសមត្ថភាពហួសពីអាចជួយយើងសម្រេចបានគោលដៅរបស់យើង”៕
លោកហត់សុនសង្ឃឹមថា Crystal Palace នឹងយកឈ្នះលើ Wolves ត្បិតអវត្តមានជំនួយការឡេវីងតុន