Home ព័ត៌មានជាតិ សន្តិសុខ នារី​ម្នាក់​ធ...

នារី​ម្នាក់​ធ្វើអត្តឃាត​ដោយ​លោតពីលើ​ស្ពាន​ជ្រោយចង្វា​

ដោយៈ​អង្គា​រ៍​ហេង​/​ភ្នំពេញៈ​ស្បែកជើង​ស្ត្រី​មួយគូ​បន្សល់ទុក​នៅក្បែរ​បង្កាន់ដៃស្ពាន​បន្ទាប់ពី​ម្ចាស់​ស្បែកជើង​បានធ្វើ​អត្តឃាត​ដោយពីលើ​ស្ពាន​ជ្រោយចង្វា​ក្នុង​សង្កាត់​ស្រះចក​ខណ្ឌដូនពេញ​កាល​ពី​ម៉ោងជាង​១០​យប់​ថ្ងៃទី​២៩​ខែមករា​។​អត្តឃាត​ជន​មិនមាន​អ្នក​ណ​ស្គាល់​អត្តសញ្ញាណ​ទេ​។​។​

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​យាម​នៅ​គោលដៅ​ស្ពាន​ជ្រោយចង្វា​បានដឹង​ថ​មុនពេល​កើតហេតុ​មាន​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​នៅលើ​ស្ពាន​បាន​រាយការណ៍​ថា​ឃើញ​មនុស្ស​ម្នាក់​លោតទឹក​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ដោយ​មិនបាន​បញ្ជាប់​ពី​ភិនភាគ​នោះទេ​បាន​ត្រឹម​ដឹងថា​ជា​ស្ដ្រី​។​បន្ទាប់ពី​រាយការណ៍​រួច​ក៏​ជិះ​ម៉ូតូ​ទៅ​បាត់​។​ភ្លាមនោះ​សមត្ថកិច្ច​ក៏​ចុះទៅ​ដល់ទី​តាំង​កន្លែងកើតហេតុ​ក៏​ប្រទះឃើញ​ស្បែកជើង​ពណ៌​ខ្មៅ​មួយគូ នៅ​ជិត​បង្កាន់ដៃស្ពាន​និង​ស្នាម​ដៃ​នឹង​ជើង​នៅជាប់​លើ​បង្កាន់ដៃស្ពាន​តែប៉ុណ្ណោះ​។​

​ចំពោះ​ករណី​ខាងលើនេះ​ក្រោយ​កើតហេតុ​ក៏​មិនទាន់​ឃើញ​សាច់ញាតិ​ក្រុមគ្រួសារ​មកដល់​កន្លែង​កើតហេតុ​នៅឡើយ​ទេ​៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular