ដោយៈគ្រញូង/បាត់ដំបង:ការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្តនៅព្រឹកថ្ងៃទី៣០ខែមករាបានបញ្ជូនជនសង្ស័យបីនាក់ក្នុងចំណោមបួននាក់ទៅតុលាការពីបទរំលោភបូកលើកុមារី១៥ឆ្នាំម្នាក់។ជនសង្ស័យត្រូវកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកសំពៅលូនចាប់ខ្លួនបានកាលពីរសៀលថ្ងៃទី២៨ខែមករាតាមពាក្យបណ្ដឹងរបស់គ្រួសារកុមារីរងគ្រោះពីបទចាប់រំលោភបូកទៅលើកូនស្រីរបស់ខ្លួន។
លោកវរសេនីយ៍ឯកពេជ្រសារ៉ែនអធិការនៃអធិការរដ្ឋាននគរបាលស្រុកសំពៅលូនបានឲ្យដឹងថាយុវជាប់សង្ស័យ១.ឈ្មោះសៅ រតនា ភអាយុ១៩ឆ្នាំនៅភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន,២.ឈ្មោះហៀងប្រុសហៅ(លាង)អាយុ១៨ឆ្នាំនៅភូមិត្រពាំងព្រលិតស្រុកសំពៅលូននិង៣.ឈ្មោះនី បូរ៉ា អាយុ១៨ឆ្នាំនៅនៅភូមិវាលវង់ឃុំតាស្តាស្រុកសំពៅលូន។ជនសង្ស័យម្នាក់រត់គេចខ្លួនឈ្មោះឡា ពិសិដ្ឋ អាយុប្រហែល១៧ឆ្នាំនៅភូមិតាស្ដាឃុំតាស្តា ៕សរន
រូបថតះបញ្ជូនជនសង្ស័យ៣នាក់ទៅតុលាការពីបទរំលោភបូកលើកុមារី១៥ឆ្នាំម្នាក់