Home ព័ត៌មានជាតិ សង្គម រដ្ឋបាលខេត្ត​...

រដ្ឋបាលខេត្ត​ទទួល​ថវិកា​ពី​សប្បុរសជន​ចូលរួម​សាងសង់​ផ្ទះ​ចំនួន​៦​ខ្នង​ជូន​អតីតយុទ្ធជន​

ដោយ​:​គ្រញូង​/​បាត់ដំបង​:កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែមករា​នៅ​សាលប្រជុំ​B1​នៃ​សាលាខេត្ត​បាត់ដំបង​
​លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង​និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រីមាស សុវណ្ណ មេបញ្ជាការ​កង​រាជ​អាវុធ​
​ហត្ថ​ខេត្ត​និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តបាត់ដំបង​បាន​អញ្ជើញ​ទទួល​ថវិកា​ពី​សប្បុរសជន​រស់នៅ​សហរដ្ឋ​អាម៉េរិក​ចំនួន​១៨.០០០​ដុល្លារ​ដើម្បី​យកទៅ​សង់ផ្ទះ​ចំនួន​៦​ខ្នង​ជូន​ដល់​អតីតយុទ្ធជន​ទីទ័លក្រ​ក្នុង​ខេត្តបាត់ដំបង ។​

​ក្នុងឱកាស​នោះ​លោក​អភិបាលខេត្ត​បាត់ដំបង​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​សប្បុរសជន​ទាំងអស់ ដែល​បាន​ចូលរួមចំណែក​ក្នុង​កិច្ចការ​សង្គម ចូលរួម​កសាង​ផ្ទះ​ជូន​អតីតយុទ្ធជន​ទីទ័លក្រ​ក្នុង​ខេត្តបាត់ដំបង​៕​សរន​


រូប​ថ​តៈ​លោក​ងួន​ រតនៈ អភិបាលខេត្ត​ទទួលអំណោយពី​សប្បុរសជនចូលរួម​សាងសង់​ផ្ទះ​ជូន​អតីតយុទ្ធជន​ទីទ័លក្រ​ក្នុង​ខេត្តបាត់ដំបង​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular