មន្ត្រីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តព្រះសីហនុ បានប្រាប់រស្មីកម្ពុជា តាមទូរស័ព្ទ កាលពីរសៀល ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះថាៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានណែនាំម្ចាស់រមណីយដ្ឋានកែច្នៃថ្មី មួយកន្លែង ស្ថិតនៅចំណុចតាដួង តាអាំ ក្នុងភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បញ្ឈប់ការដាក់ឈ្មោះរមណីយដ្ឋានកែច្នៃថ្មីនេះថា «ប្រាសាទបន្ទាយទ័ព » ដើម្បីការពារមិនឲ្យមានការភាន់ច្រឡំ ជាមួយទីតាំងប្រាសាទបុរាណ « បន្ទាយទ័ព » ពិតប្រាកដ ដែលជាប្រាសាទប្រវត្តិសាស្ត្រជាតិ នៅក្នុងខេត្តបន្ទាយមានជ័យ។
