ដោយៈ វណ្ណៈ / ព្រះសីហនុៈ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាល ខេត្តព្រះសីហនុ បានប្រាប់ឲ្យរស្មីកម្ពុជា ដឹងនៅថ្ងៃទី៣០ មករានេះថាៈ នគរបាល បានបង្ក្រាបបានមុខសញ្ញាចោរកម្ម (លួច) និងមុខសញ្ញាលួច មានស្ថានទម្ងន់ទោស (ឆក់) ឃាត់ខ្លួនជនសង្ស័យប្រុស ស្រី ចំនួន១៨នាក់។
លោកឧត្តមសេនីយ៍ទោ ស្នងការ បានបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងកាលពី មុនថ្ងៃត្រង់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ហើយក្រុមនេះ ជាមុខសញ្ញាធ្វើសកម្មភាព លួច-ឆក់ ស្ទើររាល់ថ្ងៃ មកលើពលរដ្ឋ ភ្ញៀវទេសចរជាតិ និងភ្ញៀវអន្ដរជាតិដែលស្នាក់នៅ ខេត្ដព្រះសីហនុ នាពេលកន្លងមក ។
ជនសង្ស័យទាំង ១៨ នាក់នោះ រួមមាន ជាយុវជន និងជាអនីតិជន មានអាយុចន្លោះពី ១២ឆ្នាំ ដល់ ២១ឆ្នាំ ក្នុងនោះមានស្រីចំនួន ៣នាក់គឺៈ ១-ឈ្មោះ ខៃ ឈឺឈី អាយុ ១២ឆ្នាំ រស់នៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ (ប្រគល់ជូនអាណាព្យាបាលអប់រំ) ។ ២-ឈ្មោះ ជា លក្ខិណា អាយុ ១៩ឆ្នាំ រស់នៅភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ។ ៣-ឈ្មោះ ឌុយ ចន្ធូ អាយុ ១៤ឆ្នាំ រស់នៅភូមិត្រពាំងស្អុយ២ ឃុំត្រពាំងស្អុយ ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។
ក្រៅពីនេះជាប្រុស រួមមានៈ ១-ឈ្មោះ រ័ត្ន លីហួរ អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ៣ សង្កាត់លេខ១។ ២-ឈ្មោះ ឡុង ហួរ អាយុ ១៨ឆ្នាំ រស់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។ ៣-ឈ្មោះ សុខ បញ្ញា អាយុ ១៦ឆ្នាំ , ៤-ឈ្មោះ វ៉ាន់ មេងជូ អាយុ ១៤ឆ្នាំ , ៥-ឈ្មោះ ហុង ឌីត្យាមន្នី អាយុ ១៧ឆ្នាំ , ៦-ឈ្មោះ ចុក សុគា អាយុ ១៥ឆ្នាំ , ៧-ឈ្មោះ នួន ចន្ថា អាយុ ១៥ឆ្នាំ , ៧-ឈ្មោះ ណិត ប៊ុនហេង អាយុ ១៦ឆ្នាំ , ៨-ឈ្មោះ កិច្ច ម៉ី អាយុ ១៤ឆ្នាំ , ៩-ឈ្មោះ បៃ កុសល អាយុ ១៦ឆ្នាំ , ៩-ឈ្មោះ យ៉ាង វ៉ាង អាយុ ១៦ឆ្នាំ , ១០-ឈ្មោះ សាំង សៀងហៃ អាយុ ២១ឆ្នាំ , ទាំង១០នាក់នេះ រស់នៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ។ ១១-ឈ្មោះ វង្ស ពិសិដ្ឋ អាយុ ២០ឆ្នាំ រស់នៅភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ , ១២-ឈ្មោះ ជន វីរៈ អាយុ ២០ឆ្នាំ រស់នៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ, ១៣-ឈ្មោះ វ៉ាន់ លោកវានិត អាយុ ១៦ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឱ្យដឹងទៀតថាៈ ចំណែកមធ្យោបាយ និងសម្ភារ វត្ថុតាង ដកហូតបាន រួមមានៈ ម៉ូតូចំនួន ៤គ្រឿង ក្នុងនោះ ម៉ូតូហុងដា សេ១២៥ ពណ៌ខ្មៅ ទាំង៤គ្រឿង មានសេរីឆ្នាំ២០២០ ចំនួន២គ្រឿង , សេរីឆ្នាំ២០១៨ ឡើងសេរី២០២០ ចំនួន១គ្រឿង , សេរីឆ្នាំ២០១៣ ចំនួន១គ្រឿង និងម៉ូតូ Excenter ចំនួន១គ្រឿង ដែលជា មធ្យោបាយ ធ្វើសកម្មភាព, ម្សៅសថ្លា សង្ស័យជាសារធាតុញៀន ចំនួន ៣ កញ្ចប់តូច និងសំបកថង់សថ្លា សម្រាប់វេចខ្ចប់ សារធាតុញៀន , ផ្លាកលេខម៉ូតូ ចំនួន១សន្លឹក , ក្បាំងម៉ូតូហុងដា សេ ១២៥ ១ឈុត , ដំបងគ្រលាស់ ចំនួន១ , កាំបិតប៉័ងតោ ចំនួន១ និងចម្ពាមកៅស៊ូចំនួន១។ ជនសង្ស័យ និងវត្ថុតាង នគរបាល បានចាត់បញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោស តាមច្បាប់៕/V-PC