ដោយៈ រ៉ាម៉ន / ភ្នំពេញៈ នៅក្នុងឆ្នាំ២០២០ កន្លងមកនេះ សម្រាប់រាជធានីភ្នំពេញ បទល្មើស បានថយចុះជិត ២០០ ករណី។ ទាំងនេះ វាពិតជាបានបង្ហាញ ឱ្យឃើញ ពីការយកចិត្ត ទុកដាក់ ពីគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានី និងជាប្រធានគណៈ បញ្ជាការ ឯកភាពរាជធានីភ្នំពេញ ដែលធ្វើ ឱ្យប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ មានភាពកក់ក្តៅ និងជឿទុកចិត្ត គឺឆ្នាំ២០២០ កន្លងមកនេះ បទល្មើសព្រហ្ម ទណ្ឌ បានកើតមានចំនួន ៦៥៤ លើក ថយចុះ ១៨៤ លើក។
យោងតាមរបាយការណ៍របស់ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថាៈ នៅរាជធានីភ្នំពេញ សម្រាប់ឆ្នាំ២០២០ កន្លងមកនេះ បទល្មើសព្រហ្មទណ្ឌ កើតមាន ចំនួន ៦៥៤ លើក / ៨៣៨ លើក ថយចុះ ១៨៤ លើក (ស្លាប់ ៥៣នាក់/ ៣៣នាក់, របួស ១៥៩នាក់/១១៧នាក់) ក្នុងនោះ បទល្មើសឧក្រិដ្ឋ កើតឡើង ចំនួន ១២៦លើក/ ១០៨លើក និងបទល្មើសមជ្ឍិម កើតឡើង ចំនួន ៥២៨លើក/៧៣០លើក។
ចំពោះការងារបង្ក្រាបបទល្មើសព្រហ្មទណ្ឌ បាន ៥៨៩ ករណី ឃាត់ខ្លួន ៨៧៣នាក់ (បទល្មើសឧក្រិដ្ឋ ១០០ករណី ឃាត់ខ្លួន ១៧១នាក់ និងបទល្មើសមជ្ឈិម ៤៨៩ករណី ឃាត់ខ្លួន៧០២នាក់) ក្នុងនោះ បង្ក្រាបជាក់ ស្តែង ៤៩០ករណី ឃាត់ខ្លួន ៧០៩នាក់ និងបង្ក្រាបដោយស៊ើបអង្កេត ៩៩ករណី ឃាត់ខ្លួន ១៦៤នាក់។ ក្រៅពីនេះបង្ក្រាបតាមដីកា ៧១ដីកា ឃាត់ខ្លួន ៧៤នាក់ (បទល្មើសឧក្រិដ្ឋ ៧ករណី ឃាត់ខ្លួន ៧នាក់, បទល្មើសមជ្ឈិម ៦៤ករណី ឃាត់ខ្លួន៦៧នាក់) ជនសង្ស័យ និងវត្ថុតាងបញ្ជូនទៅ សាលាដំបូងរាជធានី ភ្នំពេញ ចាត់ការតាមផ្លូវច្បាប់។
ចំពោះបទល្មើសគ្រឿងញៀនវិញ បើតាមរបាយការណ៍ បញ្ជាក់ឱ្យដឹងថាៈ កម្លាំងមាន សមត្ថកិច្ច បង្ក្រាបបាន ២.០៧៥ករណី/២.២៧៧ករណី (ថយចុះ ២០២ករណី) ឃាត់ ខ្លួន ៣.៦៣៨នាក់ /៤.៧៦១នាក់ (ស្រី ១៩៣នាក់) កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ក្នុងនោះ ករណីជួញដូរគ្រឿងញៀន ១.២៥២ ករណី ឃាត់ខ្លួន ១.៩២០នាក់ (ស្រី ១១៤នាក់), ករណី ប្រើប្រាស់គ្រឿងញៀន ៨២៣ករណី ឃាត់ខ្លួន ១.៧១៨នាក់ (ស្រី ៧៩នាក់) និងឃាត់ខ្លួនតាមដីកា ចំនួន ៤ដីកា ឃាត់ខ្លួន ៤នាក់។ ក្រៅពីនេះបានប្រទះ ឃើញគ្រឿងញៀន ចំនួន ៥កញ្ចប់ធំ សរុប ១៣៩.៥៥២,៦៦ក្រាម រក្សាទុកនៅការិយាល័យ ប្រឆាំងបទល្មើស គ្រឿងញៀន។ ចំណែកល្បែងស៊ីសង ខុសច្បាប់ បង្ក្រាបបាន ៩៦ករណី ឃាត់ខ្លួន ៥២៣នាក់ (ស្រី ១០២នាក់) កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានី ភ្នំពេញ ចំនួន ៩៨នាក់ និងធ្វើកិច្ចសន្យាអប់រំ ៤២៥នាក់ និងបាន សហការបង្ក្រាបល្បែង ពាណិជ្ជកម្ម (តាមដីកាចាប់ខ្លួន របស់ប្រទេសចិន) ៣ករណី ឃាត់ខ្លួន ៥នាក់ (ជនជាតិចិន) ដកហូតសម្ភារមួយចំនួន ប្រគល់ជូននាយកដ្ឋាន ប្រឆាំងបទល្មើស ល្បែងស៊ីសង ពាណិជ្ជកម្ម ចាត់ការតាមផ្លូវច្បាប់។
សម្រាប់ការងារ បទល្មើស សេដ្ឋកិច្ច បង្ក្រាបបាន ៣ករណី ឃាត់ខ្លួន ៣នាក់ រួមមាន លក់ទំនិញសំបក កង់រថយន្ដម៉ាកត្រាប់តាមគេ ២ករណី និងប្រើប្រាស់ឈ្មោះ ក្រុមហ៊ុន ក្លែងបន្លំ ពាណិជ្ជកម្ម (រំលោភកម្មសិទ្ធិបញ្ញា) ១ករណី ឃាត់ខ្លួន ៣នាក់, លទ្ធផលរកឃើញ សំបកកង់រថយន្ដ ចំនួន ៤២គ្រាប់, កុំព្យូទ័រ ១គ្រឿង និងសម្ភារ មួយចំនួនទៀតកសាង សំណុំរឿង បញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការ តាមនីតិវិធី និងបានសហការ បង្ក្រាប ៤៥ករណី ឃាត់ខ្លួន ២៩នាក់ (ស្រី ១នាក់) ដកហូតសម្ភារ ពាក់ព័ន្ធមួយចំនួនធំ ប្រគល់ជូននាយកដ្ឋាន ប្រឆាំងបទល្មើសសេដ្ឋកិច្ច, គណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ និងនាយដ្ឋានព្រហ្មទណ្ឌ ចាត់ការតាមច្បាប់។ ក្រៅពីនេះបានបង្ក្រាប យានដ្ឋាន កែច្នៃជួសជុលយានយន្ដ ៥៦ទីតាំង (គ្មានច្បាប់អនុញ្ញាត) និងទីតាំងស្ដុក ចែកចាយ សំបកកង់រថយន្ដ ម៉ាកត្រាប់តាមគេ (សំបកកង់រថយន្ដម៉ាក Firestone) ១ទីតាំង រកឃើញសម្ភារពាក់ព័ន្ធ មួយចំនួន។
គួរបញ្ជាក់ថា បើតាមគម្រោង រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងរៀបចំធ្វើ ពិធីសន្និបាត បូកសរុប លទ្ធផលការងាររបស់ខ្លួន ប្រចាំឆ្នាំ២០២០ និងលើកទិសដៅបន្ត ឆ្នាំ២០២១ នៅអំឡុងខែកុម្ភៈ ខាងមុខនេះ ៕/V-PC