នៅក្នុងឆ្នាំ២០២០ កន្លងមកនេះ សម្រាប់រាជធានីភ្នំពេញ បទល្មើស បានថយចុះជិត ២០០ ករណី។ ទាំងនេះ វាពិតជាបានបង្ហាញ ឱ្យឃើញ ពីការយកចិត្ត ទុកដាក់ ពីគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានី និងជាប្រធានគណៈ បញ្ជាការ ឯកភាពរាជធានីភ្នំពេញ ដែលធ្វើ ឱ្យប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ មានភាពកក់ក្តៅ និងជឿទុកចិត្ត គឺឆ្នាំ២០២០ កន្លងមកនេះ បទល្មើសព្រហ្ម ទណ្ឌ បានកើតមានចំនួន ៦៥៤ លើក ថយចុះ ១៨៤ លើក។
