Home ព័ត៌មានជាតិ សន្តិសុខ បង្ក្រាប​សង្វ...

បង្ក្រាប​សង្វៀន​ជល់​មាន់ៈ ឃាត់ខ្លួន ៣ នាក់ ដកហូត​មាន់​ជល់ និង​ម៉ូតូ

ដោយៈ គ្រញូង / បាត់ដំបងៈ កាលពី​រសៀល​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២១​កម្លាំង​អធិការដ្ឋាន នគរបាល ស្រុក​ថ្មគោល សហការ​ជាមួយ កម្លាំង​នគរបាល ប៉ុស្តិ៍​អូរ​តា​គី និង​ប៉ុស្តិ៍​គោក​ឃ្មុំ បាន​ចុះបង្ក្រាប​កន្លែង​ស៊ីសង ប្រជល់មាន់ មួយកន្លែង ដោយបាន​ឃាត់ខ្លួន​មនុស្ស ៣ នាក់ រឹបអូស​មាន់​ជល់ ចំនួន ៥​ក្បាល និង​ម៉ូតូ ២៣ គ្រឿង នៅ​ចំណុច​វាលស្រែ បឹង​ព្រៃ ស្ថិតក្នុង ភូមិ​ត្រស់ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល​។

​លោក​វរសេនីយ៍ឯក ផង់ សុភាព អធិការនគរបាល ស្រុក​ថ្មគោល បានឱ្យដឹងថាៈ ក្រុម​អ្នកញៀន​ល្បែង​ជល់​មាន់ ជា​បុរស​ទាំង ៣ នាក់​នោះ រួមមានៈ ១.​ឈ្មោះ ស៊ុប សំអឿន អាយុ​៥៤​ឆ្នាំ , ២.​ឈ្មោះ ព្រិល បុល អាយុ ៣៨ ឆ្នាំ ពីរ​នាក់​នេះ រស់នៅ​ភូមិ​ចែង​ក្តារ ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ និង ៣.​ឈ្មោះ ប៊ុន លី អាយុ ៥៤ ឆ្នាំ រស់នៅ​ភូមិ​ជ្រៃ ឃុំ​ជ្រៃ ស្រុក​ថ្មគោល​។ ចំណែក​វត្ថុតាង​ដកហូត​បាន រួមមាន​: មាន់​ជល់​ចំនួន ៥ ក្បាល សង្វៀន​ជល់​មាន់ ចំនួន​២ ជញ្ជីង​តូច​ថ្លឹង​មាន់ ចំនួន​១​គ្រឿង ម៉ូតូ​ចំនួន ២៣ គ្រឿង កំរាល​ក្រាល​ចំនួន ២ និង​ឆ្នាំង​សម្រាប់​ស្អំ​មាន់ ចំនួន​២​។​

​លោក ឈឿង គឹម​សុង បានបញ្ជាក់​ថាៈ ក្រោយពី​បាន​ឃាត់ខ្លួន ក្រុម​អ្នកញៀន​លេង ល្បែងស៊ីសង មាន់​ជល់ ទាំងបី​នាក់ រួមជាមួយ​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ជំនាញ​កសាង សំណុំរឿង បញ្ជូនបន្ត ទៅកាន់​សាលាដំបូង ខេត្តបាត់ដំបង ដើម្បី​ចាត់ការ​តាមច្បាប់​៕/V-PC

បង្ក្រាប​កន្លែង​ជល់​មាន់​១​កន្លែង​ឃាត់ខ្លួន​មនុស្ស ៣​នាក់ មាន់​ជល់​ចំនួន​៥​ក្បាល និង​ម៉ូតូ​២៣​គ្រឿង​បញ្ជូនទៅ​តុលាការ​

បង្ក្រាប​កន្លែង​ជល់​មាន់​១​កន្លែង​ឃាត់ខ្លួន​មនុស្ស ៣​នាក់ មាន់​ជល់​ចំនួន​៥​ក្បាល និង​ម៉ូតូ​២៣​គ្រឿង​បញ្ជូនទៅ​តុលាការ​

បង្ក្រាប​កន្លែង​ជល់​មាន់​១​កន្លែង​ឃាត់ខ្លួន​មនុស្ស ៣​នាក់ មាន់​ជល់​ចំនួន​៥​ក្បាល និង​ម៉ូតូ​២៣​គ្រឿង​បញ្ជូនទៅ​តុលាការ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular