កាលពីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១កម្លាំងអធិការដ្ឋាន នគរបាល ស្រុកថ្មគោល សហការជាមួយ កម្លាំងនគរបាល ប៉ុស្តិ៍អូរតាគី និងប៉ុស្តិ៍គោកឃ្មុំ បានចុះបង្ក្រាបកន្លែងស៊ីសង ប្រជល់មាន់ មួយកន្លែង ដោយបានឃាត់ខ្លួនមនុស្ស ៣ នាក់ រឹបអូសមាន់ជល់ ចំនួន ៥ក្បាល និងម៉ូតូ ២៣ គ្រឿង នៅចំណុចវាលស្រែ បឹងព្រៃ ស្ថិតក្នុង ភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល។
