Home ព័ត៌មានអន្តរជាតិ ក្រុម​អ្នកជំន...

ក្រុម​អ្នកជំនាញ​អង្គការ​សុខភាព​ពិភពលោក ចូល​មើល​មន្ទីរពេទ្យ​នៅ​ក្រុង​អ៊ូ​ហាន ដើម្បី​រក​ប្រភព​វីរុស​កូរ៉ូណា​

​ប្រែ​សម្រួលៈ​វាសនា​/​អ៊ូ​ហាន​(​វូ​ហាន​)៖​សមាជិក​ក្រុម​ស៊ើបអង្កេត​រក​ប្រភព​កកើត​វីរុស​កូរ៉ូ​ណាទៅ​ពី​អង្គការ​សុខភា​ពពិភពលោក​(WHO) កាលពី​ថ្ងៃ​សៅរ៍​ទី​៣០​មករា​បាន​ទៅ​ទស្សនា​មន្ទីរពេទ្យ​មួយទៀត​​នៅ​ក្រុង​អ៊ូ​ហាន​ដែល​បាន​ព្យាបាល​អ្នកជំងឺ​កូវី​ដ​១៩​ដំបូងៗ​កាលពី​ឆ្នាំមុន​។​

​មន្ទីរពេទ្យ​Jinyantan Hospital ជា​មន្ទីរពេទ្យ​មួយ​នៅក្នុង​ទីក្រុង​នេះ​ដែល​នៅ​ដើមឆ្នាំ​២០២០​បាន​ទទួល​ព្យាល​បាល​អ្នកជំងឺ​ក្តៅខ្លួន​បង្ក​ឡើង​ពី​វីរុស​ដែល​គេ​នៅ​មិនទាន់​ដឹង​នៅ​ឡើយ​នៅ​គ្រា​នោះ ​និង​ជា​ផ្នែក​សំខាន់​មួយ​នៃ​ប្រវត្តិ​ផ្ទុះ​ជំងឺឆ្លង​សកល​នេះ​។​

​ជំនួប​ទល់​មុខជា​លើកដំបូង​របស់​ក្រុម​នេះ​ជាមួយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​ចិន​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃ​សុក្រ មុន​អ្នកជំនាញការ​ខាង​សុខភាព​សត្វ វីរុស សុវត្ថិភាព​ចំណីអាហារ​និង​រោគ​ឆ្លង បាន​ទៅ​មើល​មន្ទីរ​​ពេទ្យ​មួយ​នៅ​ជាយក្រុង​។​

​អង្គការ​WHO​ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​ហ្ស៊ឺ​ណែ​វ បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ក្រុម​របស់​ខ្លួន​មាន​ផែនការ​ទស្សនា​មន្ទីរពេទ្យ ផ្សារ ដែល​មាន​ប្រភេទ​ដូច​ផ្សារ​លក់​អាហារ​សមុទ្រ​ហួរ​ណាន់​ដែល​​គេ​រកឃើញ​ករណី​ឆ្លងកូវី​ដ​១៩​ជាច្រើន​ក្នុង​ចំណោម​ការឆ្លង​ដំណាក់កាល​ដំបូង វិទ្យាស្ថាន​វីរុស​វិទ្យា​ក្រុង​អ៊ូ​ហាន និង​បណ្តា​កន្លែង​ពិសោធន៍ រួម​មាន​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ​អ៊ូ​ហាន ផងដែរ​។​

​បេសកកម្ម​នេះ​បាន​ក្លាយជា​បញ្ហា​រសើប​និង​ប្រុងប្រយ័ត្ន​បំផុត​សំរាប់​ចិន ដែល​មិន​ចង់អោយ​គេ​បន្ទោស​ថា​ខ្លួន​បាន​ចាត់ចែង​ដោះស្រាយ​ខុស​ចំពោះ​ការផ្ទុះ​ជំងឺ​នេះ​នៅ​ដំណាក់កាល​ដំបូង​ដែល​នាំ​ដល់​ការ​​ឆ្លង​រាលដាល​ជំងឺ​នៅ​ទូទាំង​ពិភពលោក​។​

​ការ​ផ្តោតអារម្មណ៍​ខ្លាំង​ប្រហែល​ជា​វិទ្យាស្ថាន​វីរុស​វិទ្យា​ក្រុង​អ៊ូ​ហាន ដែល​ជា​កន្លែង​ពិសោធន៍​វីរុស​កំពូល​មួយ​របស់​ចិន ហើយ​ដែល​មន្ត្រី​រដ្ឋាភិបាល​អាម៉េរិក​មុន​បាន​ចោទប្រកាន់​ស្មានៗ​ថា វីរុស​កូរ៉ូ​ណាលិច​​ធ្លាយ​ចេញ​ពី​ទីនេះ​៕

​ក្រុម​អ្នក​ស៊ើបអង្កេត​ទៅដល់​ម​ន្ទីរ​ពេទ្យ​មួយ​នៅ​អ៊ូ​ហាន​កាលពី​ថ្ងៃ​៣០​មករា ក្នុង​បេសកកម្ម​ស្វែងរក​ប្រភព​នៃ​ការកកើត​វីរុស​កូរ៉ូណា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular