ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ប្រាប់​សភា​ជប៉ុន​អំពី​ស្ថានការណ៍​ពិត​នៅ​កម្ពុជា​

1317
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត នាយរង​សេនាធិការ​ចំរុះ នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការរង​កងទ័ព​ជើងគោក បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ក្រុម​សមាជិក​អន្តរ​សភា​មិត្តភាព​ជប៉ុន (IC Parliamentary Friendship Group) ដែល​ដឹកនាំ​ដោយ​លោក ហ្វ៊ូ​ជីតា យូគី​ហ៊ី​សា Yukihisa Fujita នាយក​គណៈកម្មការ​កិច្ចការបរទេស និង​ការពារជាតិ និង​លោក ស៊ីន​ហ្កូ មី​យ៉ា​កិ Shingo Miyake ប្រធាន​គណៈកម្មការ​កិច្ចការបរទេស និង​ការពារជាតិ កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៨ នៅ​សភា​ជប៉ុន​។​

​នៅក្នុង​កិច្ចពិភាក្សា លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បានបង្ហាញ​ជូ​នភា​គីស​ភា​ជប៉ុន​អំពី​ស្ថានភាព​ពិតប្រាកដ​នៃ​បញ្ហា​នានា​ដែល​កើតមាន​កន្លងមក​នៅ​កម្ពុជា ដែល​ផ្ទុយ​ពី​ការលើកឡើង​របស់​ក្រុមប្រឆាំង​ដែល​បាន​បំភ្លៃ​ពី​ការពិត​លើ​បញ្ហា​ទាំងនោះ​នាពេល​កន្លងមក​។

​លោក​បន្តថា ការអនុវត្ត​ច្បាប់​ដើម្បី​ធានា​នូវ​ស្ថេរភាព សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម គឺជា​កត្តា​សំខាន់បំផុត​ក្នុង​ការធានា​រក្សា​នូវ​សន្តិភាព និង​ការអភិវឌ្ឍន៍​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ចង់បាន ហើយក៏​ជា​កត្តា​ចំ​បាច់​ក្នុងការ​ធានា​អោយ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ប្រព្រឹត្ត​ស្របតាម​គោល​ការ​ណ៏​នៃ​សង្គម​នីតិរដ្ឋ​។ ហេតុនេះ​កម្ពុជា​នៅតែ​បេ្ត​ជ្ញា​ចិត្ត​ប្រកាន់យក​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ ដោយ​ឈរលើ​គោល​ការ​ណ៏​នីតិរដ្ឋ​ប្រជាធិបតេយ្យ ។ តាមរយៈ​ការពន្យល់​នេះ បានធ្វើអោយ​ក្រុម​សមាជិក​អន្តរ​សភា​ជប៉ុន យល់​កាន់តែច្បាស់​អំពី​ស្ថានភាព​ប្រជាធិបតេយ្យ​ពិតប្រាកដ​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន​។​

​សូមបញ្ជាក់ថា នៅក្នុង​កំឡុងពេល​ទស្ស​ន​កិច្ច​រយៈពេល​៥​ថ្ងៃ នៅក្នុង​ប្រទេស​ជប៉ុន ចាប់​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៨ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត នឹង​អញ្ជើញ​ចូលជួប​សម្តែង​ការគួរសម ជាមួយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល ក្រសួងការបរទេស ក្រសួងការពារជាតិ កង​ស្វ័យការពារ និង​គណបក្ស​ប្រជាធិបតេយ្យ​សេរី ព្រមទាំង​ជួបពិភាក្សា​ការងារ​ជាមួយ​ឥស្សរជន និង​សមាជិកសភា​របស់​ជប៉ុន​មួយចំនួនទៀត​ផងដែរ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម