ទុយោ HDPE ម៉ាក HTS​ស្តង់ដារ​ប្រទេស​សិង្ហ​បុរី បង្កើន​ទំនាក់ទំនង ជាមួយ​បងប្អូន គ្រួសារ​ទឹកស្អាត និង ចែករំលែក​បច្ចេកវិទ្យា​ថ្មីៗ​

(​ភ្នំពេញ​)៖ នាពេល​ដើមឆ្នាំ ២០២១ នេះ តំណាង​រោងចក្រ​ផលិត​ទុយោ HDPE ម៉ាក HTS ស្តង់ដារ​ប្រទេស​សិង្ហ​បុរី និង លោក ផល វុត្ថា នាយក​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន​ផ្គត់ផ្គង់ និង​ចែកចាយ ទុយោ និង​កុង​ទ័​រ​ទឹក ប្រចាំ​ប្រទេស​កម្ពុជា បាន​ចូលរួម​ក្នុង​កម្មវិធី​សន្និបាត លើ​ទី​៩ នៃ​សមាគម​អ្នកផ្គត់ផ្គង់​ទឹកស្អាត​កម្ពុជា (​ស​.​ទ​.​ក​) ក្នុង​គោលបំណង​ចែករំលែក បង្ហាញ​ពី​សក្តានុពល បទពិសោធ​ន៏​និង​ភាពខ្លាំង​នៃ​បច្ចេកវិទ្យា ដើម្បី​ចូលរួមចំណែក និង​លើកកម្ពស់​ទីផ្សារ​ទឹកស្អាត​ប្រទេស​កម្ពុជា​ទៅតាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​ដែល​បាន​កំណត់ថា​ឆ្នាំ ២០២៥ ប្រជាពលរដ្ឋ​នៅ​សហគម​ន៏ ជនបទ​គ្រប់រូប​ត្រូវមាន​ការផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​គ្រប់គ្រាន់ និង​រស់នៅក្នុង​បរិស្ថាន ដែលមាន​អនាម័យ​ប្រកបដោយ​និរន្តរភាព ។

​កម្មវិធី​នេះ​រៀបចំឡើង​ក្រោម​ការចូលរួម​ពី​លោក អ៊ុ សុថា រដ្ឋលេខាធិការ ក្រសួង​ឧ​ស្សហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​។​

​គួរ​បញ្ជាក់ថា អង្គសន្និបាត​នៃ​សមាគម​អ្នកផ្គត់ផ្គង់ ទឹកស្អាត​កម្ពុជា ធ្វើឡើង​ក្នុង​គោលបំណង សំខាន់ៗ​រួមមាន ៖
– បង្កើន​ទំនាក់ទំនង ជាមួយ​បងប្អូន​គ្រួសារ​ទឹកស្អាត និង ចែករំលែក​បច្ចេកវិទ្យា​ថ្មីៗ​។​
– សាទរ​ជោគជ័យ​ដែល​សមាគម​អនុវត្តបាន​ក្នុង​ឆ្នាំ ២០២០ រៀបចំ​ផែនការ​សកម្មភាព និង ផែនការ​ថវិកា សម្រាប់​ឆ្នាំ ២០២១​។​
– ធ្វើ​បច្ចុប្បន្នភាព​អំពី​សមាគម ពិភាក្សា​លើ​បញ្ហា​ប្រឈម ដំណោះស្រាយ និង​ការងារ​ផ្សេងៗ​។​

​សូម​ជម្រាបជូន​ថា ក្រុមហ៊ុន​ផ្គត់ផ្គង់ និង​ចែកចាយ ទុយោ HDPE និង​កុង​ទ័​រ​ទឹក ម៉ាក HTS ប្រចាំ​ប្រទេស​កម្ពុជា មាន​ផ្គត់ផ្គង់ ទុយោ HDPE គ្រប់​ទំហំ គ្រប់​ខ្នាត និង​មាន​ផលិតផល បរិក្ខារ​ទុយោ​ប្រព័ន្ធ​ទឹកស្អាត និង​តំណ​ទុយោ (HDPE) ម៉ាក HTS ជាច្រើន ស្របតាម តំរូវការ​របស់​អតិថិជន​គ្រប់ផ្នែក គ្រប់​វិស័យ ជាពិសេស​វិស័យ​ទឹកស្អាត និង​កសិកម្ម​។​

​បន្ទាប់ពី​ទទួលបាន​ភាពជឿជាក់​ពី​អតិថិជន ទៅលើ​គុណភាព ទំនុកចិត្ត សេវាកម្ម​ល្អ ជំនួយ​បច្ចេកទេស​ប្រឹក្សា​យោបល់ ក៏ដូចជា​តម្លៃ​ពិសេស សម្រាប់​ទីផ្សារ​ប្រទេស​កម្ពុជា ក្រុមហ៊ុន​មាន​ដៃគូ​ជាច្រើន​ដូចជា អង្គការ សមាគម​ន៏​ទឹកស្អាត គម្រោង​អភិវឌ្ឍន៍​ធំៗ​ខាង កសិកម្ម និង​បាន​ផ្គត់ផ្គង់ ទៅ​ឯកជន និង​ភាគី​ដៃគូ​ខាង​គម្រោង​រដ្ឋ​ជាច្រើន​ផងដែរ​។

​លក្ខណៈពិសេស​របស់​ក្រុមហ៊ុន​យើងខ្ញុំ​៖
១៖ ទុយោ​មាន​គុណភាព​ខ្ពស់ វត្ថុធាតុដើម​ពី​ប្រទេស​អារ៉ាប់ ជាមួយនឹង​បច្ចេកវិទ្យា​ចុង ក្រោយ​ស្តង់ដា​សិង្ហបូរី មាន​សមត្ថភាព​ផលិត​ទុយោ​ដែលមាន​កម្រិត​ដល់ HDPE112 និង ISO 4427-2 និង​អាច​ផលិត​ទុយោ​មុខកាត់​ដល់​ទៅ ៥០០mm ឯនោះ​។
២៖ គ្រឿង​តំណ​រទ​យោ HDPE និង​គ្រឿង​បន្សំ​ផ្សេងៗ​ទៀត​។​
៣៖ មាន​វ៉ាន​ច្រើន​ប្រភេទ ច្រើន​ជម្រើស​។​
៤៖ កុង​ទ័​រ​ទឹក​ទទួលបាន​ស្តង់ដា ISO 9001-2005 និង ISO 4064​។​
៥៖ ជួយផ្ដល់​ប្រឹក្សា​យោបល់​ដល់​អាជីវកម្ម​ទឹកស្អាត​នានា ៕/PC

​សម្រាប់​ព័​ត៍​មាន​លម្អិត លោកអ្នក​អាច​ទំនាក់ទំនង​តាមរយៈ​៖ #60, St.606, Sangkat Boeng kok2,Khan Toul Kok, Phnom Penh, Cambodia​។ ឬក៏​តាមរយៈ​លេខ​ទូរស័ព្ទ​៖ 017 797 797 / 069 87 44 87 / Vuthaphal.kcri@gmail.com / info@hts-pipe.com /www.hts-pipe.com

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular