Home ព័ត៌មានជាតិ សេដ្ឋកិច្ច វិស័យ​កសិកម្ម...

វិស័យ​កសិកម្ម និង​ទេសចរណ៍ បានរួម​ចំណែក លើកស្ទួយ​ជីវភាព​ពលរដ្ឋ ឱ្យ​កាន់តែ ប្រសើរឡើង

ដោយៈ សៅ​វ៉ាន់ឌី / ព្រះ​វិហារៈ អភិបាលខេត្ត បានបញ្ជាក់​ជូន នូវ​សមិទ្ធផល​នានា នៃ​ការអភិវឌ្ឍ ក្នុង​ខេត្តព្រះវិហារ ព្រមទាំង​វិស័យ ដែលជា​សក្កា​នុព​ល របស់​ខេត្តព្រះវិហារ គឺ​វិស័យ​កសិកម្ម និង​វិស័យ​ទេសចរណ៍ ដែល​បានរួម​ចំណែក ក្នុង​លើកស្ទួយ​ជីវភាព របស់​ប្រជាពលរដ្ឋ ក្នុង​ខេត្ត ឱ្យ​កាន់តែ​ប្រសើរឡើង​។​

​លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ បាន​ថ្លែង​កាលពី​រសៀល ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២១ ក្នុងឱកាស​ប្រារព្ធ​ពិធី​ចូលកាន់​មុខតំណែង របស់លោក​ស្រី ប៉ាង រ៉ាវី ជា​អភិបាលរង ខេត្តព្រះវិហារ ក្រោម​វត្តមាន​លោក លេង វី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដោយមាន​ការចូលរួម ពី​មន្ត្រី​ចំណុះ​ខេត្តព្រះវិហារ​។​

​លោក ប្រាក់ សុវណ្ណ បាន​មានប្រសាសន៍ថាៈ ចំពោះ​វិស័យ​សុខាភិបាល​មាន​សេវា​ថែទាំ សុខភាព ប្រជាពលរដ្ឋ បាន​ពង្រីក​ទៅដល់​មូលដ្ឋាន នៅ​ទូទាំង​ខេត្ត សរុប​ចំនួន ៤៩ កន្លែង ដោយ​ទទួល​ពិនិត្យ និង​ថែទាំ​ព្យាបាល​ជំងឺ លើ​ផ្នែក​សុខភាព បន្ត​ពូជ យុវវ័យ មាតា ទារក កុមារ និង​អាហារូបត្ថម្ភ ផ្នែក​ប្រយុទ្ធ​នឹង​ជំងឺឆ្លង និង​ជំងឺមិនឆ្លង​ព្រមទាំង​បញ្ហា​សុខភាព សាធារណៈ ដទៃទៀត ។​

​ជាមួយគ្នានេះ លោក​អភិបាលខេត្ត បាន​ជម្រាបជូន​គណៈអធិបតី នៃ​ការទប់ស្កាត់ ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ នៅ​ខេត្តព្រះវិហារ គិត​ត្រឹម​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២១ បានធ្វើ​តេស្ត​សំណាក ចំ​នួ ៨៩៥ នាក់ ស្រី ៣១៩ នាក់​។ ក្នុងនោះ​លទ្ធផល​អវិជ្ជមាន ចំនួន ៨៤៥ នាក់ ស្រី ៣០៤ នាក់ និង​លទ្ធផល​វិជ្ជមាន ២ នាក់ ជាសះស្បើយ និង​បាន​វិល ត្រឡប់ទៅផ្ទះ​វិញ​។​

​ចំពោះ​ពលរដ្ឋ មកពី​ក្រៅប្រទេស និង​ការធ្វើ​ច​ត្តា​ឡី​ស័ក រដ្ឋបាលខេត្ត បាន​តាមដាន​ជា ប្រចាំថ្ងៃ នូវ​ចំនួន​អ្នក បាន​វិលត្រឡប់ មកពី​ក្រៅប្រទេស ហើយ​គិត​ត្រឹម ថ្ងៃទី ២៨ ខែមករា ចំនួន​អ្នក​មកពី​ប្រទេស​នានា សរុប​ចំនួន ៩៦៥ នាក់ ស្រី​៤២៣​នាក់ និង​អ្នក​បានធ្វើ​ច​ត្តា ឡី​ស័ក សរុប​ចំនួន ៩៥៥ នាក់ ក្នុងនោះ​ធ្វើ​ច​ត្តា​ឡី​ស័ក ដោយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ចំនួន ៥២៦ នាក់ និង​ធ្វើ​ច​ត្តា​ឡី​ស័ក ដោយ​ខ្លួនឯង ចំនួន ៤៣៩ នាក់​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular