Home ព័ត៌មានជាតិ សន្តិសុខ អ្នកសារព័ត៌មា...

អ្នកសារព័ត៌មាន​ម្នា​ក់នៅ​អង្គភាព​ដំណឹង​យប់មិញ​បាន​ស្លាប់​

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: អ្នកសារព័ត៌មាន ដំណឹង​យប់មិញ​ម្នាក់​ឈ្មោះ អ៊ី បញ្ញា អាយុ​២២​ឆ្នាំ បាន​ស្លាប់​ហើយ នា​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២១ នេះ ។ បើតាម​ការបញ្ជា​ក់រប​ស់​ក្រុមគ្រួសារ​នៃ​សព​។​

​នាពេល​ថ្មីៗ​នេះ ម្តាយ​របស់លោក អ៊ី បញ្ញា ក៏បាន​ដាក់ពាក្យ​បណ្តឹង​ប្តឹង ម្ចាស់​មន្ទីរ​ពហុ​ព្យាបាល ម៉ា​យ​ហ៊ែ​ល ផងដែរ ក្រោយ​ធ្វើការ​វះកាត់​ជំងឺ​ពោះវៀន​ដុះ​ខ្នែង ខុស​បច្ចេកទេស និង​ធ្វេសប្រហែស​ក្នុង​វិជ្ជាជីវៈ ហើយ​មិន​ទទួលខុសត្រូវ​ក្នុងការ​ព្យាបាល​បន្ត ធ្វើ​ឲ្យ​អ្នកជំងឺ​កាន់តែ​ធ្ងន់ធ្ងរ រហូតដល់​ស្លាប់ ។​

​គួររំលឹកថា លោកស្រី ស៊ឹម សម្បត្តិ អាយុ​៥០​ឆ្នាំ រស់នៅក្នុង​ភូមិ​ព្រៃ​ស្នូល ឃុំ​រវៀង ស្រុក​សំរោង ខេត្តតាកែវ ម្តាយ​របស់លោក អ៊ី បញ្ញា អាយុ​២២​ឆ្នាំ ជា​អ្នកសារព័ត៌មាន​ដំណឹង​យប់មិញ បាន​ប្តឹង​ម្ចាស់ មន្ទីរ​ពហុ​ព្យាបាល ម៉ា​យ​ហ៊ែ​ល ដែលមាន​ទីតាំង​ផ្ទះ​លេខ ០៩-១០ AE0E1E2 ស្ថិតនៅ​ផ្លូវ​ទួល​ពង្រ ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ ក្រោយ​ធ្វើការ​វះកាត់​ជំងឺ​ពោះវៀន​ដុះ​ខ្នែង កូន ខុស​បច្ចេកទេស និង ធ្វេសប្រហែស​ក្នុង​វិជ្ជាជីវៈ ហើយ​មិន​ទទួលខុសត្រូវ​ក្នុងការ​ព្យាបាល​បន្ត ធ្វើអោយ​អ្នកជំងឺ​កាន់តែ​ធ្ងន់ធ្ងរ ។​

​នេះ​បើ​យោងតាម​ពាក្យបណ្តឹង គោរព​ចូល លោក​អធិការនគរបាល​ខណ្ឌ​ដង្កោ កាលពី​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២១​។​

​នៅក្នុង​ពាក្យបណ្តឹង បញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២១ ក្រុមគ្រូពេទ្យ​នៃ​មន្ទីរ​ពហុ​ព្យាបាល ម៉ា​យ​ហ៊ែ​ល បាននាំគ្នា​សម្រេច​ធ្វើការ​វះកាត់​ជំងឺ​ពោះវៀន​ដុះ​ខ្នែង​ឲ្យ​ឈ្មោះ អ៊ី បញ្ញា​។ ក្រោយ​លទ្ធផល​វះកាត់​បាន ៣​ថ្ងៃ ស្ថានភាព​ជំងឺ​របស់​ឈ្មោះ អ៉ី បញ្ញា មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ខ្លាំង ដូចជា ហើមពោះ ពិបាក​ដកដង្ហើម ហើយ​ពេល​ក្រុមគ្រួសារ អ្នក​ថែ​ទាំង​ជំងឺ​ព្យាយាម​ទាក់ទង ហៅ​ពេទ្យ​ដែល​វះកាត់​នោះមក​ពិគ្រោះ ឬ តាមដាន​ជំងឺ​ម្តងៗ គ្មាន​គ្រូពេទ្យ​ទទួលខុសត្រូវ​ច្បាស់លាស់​ឡើយ​។​

​ដោយសារ​បញ្ហា​នេះ និង​ដោយសារ​អ្នកជំងឺ​មាន​អាកា​រៈ​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ ពីមួយថ្ងៃ ទៅមួយថ្ងៃ ធ្វើ​ឲ្យ​ក្រុមគ្រួសារ​នាង​ខ្ញុំ និង​កូនក្មួយ​អស់ជំនឿ លើ​មន្ទីរ​ពហុ​ព្យាបាល ម៉ា​យ​ហ៊ែ​ល ទើប​នាង​ខ្ញុំ និង​កូន​សម្រេចចិត្ត​សុំ​ចេញពី មន្ទីរ​ពហុ​ព្យាបាល ម៉ា​យ​ហ៊ែ​ល នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១ ដោយ​មក​ព្យាបាល​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូ​វៀត​វិញ​ម្តង​។​

​រហូតមកដល់​ពេលនេះ ស្ថានភាព​អ្នកជំងឺ​មាន​អា​ការៈមិន​ធូរស្រាល​ឡើយ ហើយ​ក្រុមគ្រូពេទ្យ​ជំនាញៗ​នៅ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូ​វៀត បង្ហើប​ប្រាប់ថា អ្នកជំងឺ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ណាស់ បណ្តាលមកពី​ការព្យាបាល​របស់​ក្រុមគ្រូពេទ្យ​វះកាត់​នៅ​ខាងក្រៅ មន្ទីរពេទ្យ​រដ្ឋ ព្យាបាល​ខុស​បច្ចេកទេស និង​វិជ្ជាជីវៈ ។​

​យោងតាម​ពាក្យបណ្តឹង​ដដែល​បន្តទៀតថា ឈ្មោះ អ៊ី បញ្ញា មុនពេល​វះកាត់ គឺមាន​អាកា​រៈ​នឹងនរ​ធម្មតា គ្រាន់តែ​ចុកពោះ​តិចតួច​អាច​បើកឡាន​ខ្លួនឯង តាំងពី​ស្រុក រហូតមកដល់ មន្ទីរ​ពហុ​ព្យាបាល ម៉ា​យ​ហ៊ែ​ល ដើម្បី​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​អំពី​មូលហេតុ នៃ​ការ​ចុកពោះ ។​

​ពេលនោះ​ក្រុមគ្រូពេទ្យ​បាន​និយាយថា ឈ្មោះ អ៊ី បញ្ញា មាន​បញ្ហា​ពោះវៀន​ដុះ​ខ្នែង ត្រូវ​វះកាត់​ជាបន្ទាន់ ហើយ​គ្រូពេទ្យ​សន្យាថា វះកាត់​រយៈពេល​តែ ២​ថ្ងៃ គឺ​អ្នកជំងឺ​ជា​ហើយ បើ​មិន​វះកាត់​ទេ អាចមាន​បញ្ហា​ដល់​អាយុជីវិត​។ ហើយ​តម្លៃ​ឈ្នូ​ល នៃ​ការវះកាត់​វិញ​ចំនួន ៦០០​ដុល្លារ ប៉ុន្តែ​ពេល​នាង​ខ្ញុំ​សុំ​យក​កូន​ចេញពី​ពេទ្យ គឺ​គ្រូពេទ្យ​គិតលុយ​សរុប​ចំនួន ១០០០​ដុល្លារ​។​

​ជាមួយគ្នានេះដែរ លោក ស៊ឹម សម្បត្តិ ជា​ម្តាយ​របស់​អ្នកជំងឺ ឈ្មោះ អ៉ី​បញ្ញា សូមអោយ​លោក​អធិការនគរបាល​ខណ្ឌ​ដង្កោ ជួយ​រក​យុត្តិធម៌ ហើយ​ចាត់ការ​ម្ចាស់ មន្ទីរ​ពហុ​ព្យាបាល ម៉ា​យ​ហ៊ែ​ល តាមច្បាប់​ផង​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular