ដោយ: ភ្នំស្វាយ / កំពង់ធំ: លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅភូមិសិរីសាមគ្គី ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ បានប្រើប្រាស់តាមតម្រូវការជាក់ស្តែងនូវការប្រគល់អណ្តូងទឹកស្អាត ដែលជាអំណោយរបស់ លោក លី គឹមឆេង និងលោកស្រី សៀង ហ៊ូង ព្រមទាំងបុត្រ។
លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោកកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត និងបានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យមានការចូលរួមអនុវត្តវិធានការការពារ និងកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមសារអប់រំនានារបស់ក្រសួងសុខាភិបាល។ ហើយក៏ត្រូវទម្លាប់ហូបទឹកឆ្អិន យកចិត្តទុកដាក់រក្សាសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួនឱ្យបានជាប្រចាំ បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ ហើយត្រូវពាក់ម៉ាស់ ឬក្រមា ពេលចេញក្រៅផ្ទះជាដើម ឬមានករណីសង្ស័យសូមទំនាក់ទំនងតាមលេខទូរស័ព្ទ១១៥ ដោយឥតគិតថ្លៃ។
លោកអភិបាលស្រុកក៏បានថ្លែងអំណរគុណដល់សប្បុរសជនដែនតែងតែចូលរួមធ្វើសកម្មភាពមនុស្សធម៌ ជាមួយរដ្ឋបាលស្រុកតាំងគោក ។
ជាក់ពេលនេះលោកចំណាយថវិការ ៣.០០០ដុល្លាសហរដ្ឋអាមេរិក ដើម្បីផ្តល់ជាអណ្តូងទឹកស្អាតជូនដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ សាក្រោយពីទទួលបានសមិទ្ធផលអណ្តូងទឹកស្អាតនេះលោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋរស់នៅភូមិសិរីសាមគ្គី មានសេចក្ដីរំភើបក្រៃលែង និងបានសម្ដែងនូវសេចក្ដីដឹងគុណ និងថ្លែងអំណរគុណម្ចាស់អំណោយផងដែរ។លារៀន និងប្រជាពលរដ្ឋបានទឹកស្អាតប្រើប្រាស់៕