ដោយ: ប.ជ័យ / បន្ទាយមានជ័យ: សប្បុរសជននិងអង្កការផ្តល់ម៉ាសដល់មន្ទីរសុខាភិបាលខេត្ត នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ។
លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យអោយដឹងថ្ងៃទី២៩ខែមករាថា ៖ លោក ទី ឡុង(អាជីវករផ្សារ រោងក្លឿ) បានឧបត្ថម្ភម៉ាស ចំនួន១០កេស ស្មើនឹង២៥.០០០ម៉ាស គិតសរុបថវិកា ៦០០USA6ប្រាំមួយរយដុល្លារ) ផ្តល់ជូនមន្ទីរសុខាភិបាលខេត្ត ដើម្បីចូលរួមក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ ។
ចំណែកលោកអ៊ុ រាត្រី ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ សូមថ្លែងអំណរគុណ អង្គការហ្គូដណេបឺសកម្ពុជា (GOOD Neighbou Cambodia) )ប្រចាំខេត្តបន្ទាយមានជ័យ ដែលបានចូលរួមជួយឧបត្ថម្ភម៉ាស ២៥០ ប្រអប់ធំ ស្មើនឹង១២.០០០ ម៉ាស,ជែល ២៥០ដបធំ និងសាប៊ូដុំលាងដៃចំនួន ២៤០០ដុំ ដើម្បីដោះស្រាយក្នុងដំណាក់កាលជំងឺកូវីដ១៩ ៕