Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​បង្ហាញ​ស្តង់...

​បង្ហាញ​ស្តង់ដារ​ស្រូវ​-​អង្ករ ព្រះវិហារ និង​ប្រមូល​ធាតុ​ចូល​បន្ថែម ពី​ភាគី​ពាក់ព័ន្ធ សម្រាប់​កែលម្អ​

​ដោយៈ សៅ​វ៉ាន់ឌី / ព្រះ​វិហារៈ អង្គការ​អ្នក​ក្សេត្រសាស្ត្រ និង​ពេទ្យសត្វ​គ្មាន​ព្រំដែន កាលពី​រសៀល ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២១ បាន​ពិគ្រោះ​យោបល់ ស្តីពី​ស្តង់ដារ​ស្រូវ​-​អង្ករ ព្រះវិហារ ក្នុង​គោលបំណង ដើម្បី​បង្ហាញ​សេចក្តីព្រាង ស្តង់ដារ​ស្រូវ​-​អង្ករ ព្រះវិហារ និង​ប្រមូល​ធាតុ​ចូល​បន្ថែមទៀត ពី​ភាគី​ពាក់ព័ន្ធ សម្រាប់​កែលម្អ លើ​ស្តង់ដារ​នេះ​។​

​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ ស្តីពី​ស្តង់ដារ​ស្រូវ​-​អង្ករ ព្រះវិហារ​នេះ បាន​ប្រព្រឹត្តទៅ ក្រោម​វត្តមាន​លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តព្រះវិហារ , លោក​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​, តំណាង​ក្រសួងពាណិជ្ជកម្ម​, អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​, ទីប្រឹក្សា​គ្រប់គ្រង​កម្មវិធី ASPIRE, ប្រធាន​សម្របសម្រួល អង្គការ​អ្នក​ក្សេត្រសាស្ត្រ និង​ពេទ្យសត្វ​គ្មាន​ព្រំដែន (AVSF) ប្រចាំ​ប្រទេស​កម្ពុជា និង​ក្រម​ការងារ​។​

​ទីប្រឹក្សា​រៀបចំ​ម៉ាក​អង្ករ ព្រះវិហារ​, នាយក​ប្រតិបត្តិ សហភាព​សហគម​ន៍ក​សិ​កម្ម ព្រះវិហារ មានជ័យ និង​ក្រុមការងារ​, តំណាង​អង្គការ WORL VISION DPA, IVY និង​តំណាង​ក្រុមហ៊ុន AMRURICE, ថ្នាក់ដឹកនាំ​សហគមន៍​កសិកម្ម ទាំង ១២(​ក្នុង​មួយ​សហគមន៍ ចំនួន ២ នាក់​) សរុប​ទាំងអស់ ៤៤ នាក់ ស្រី ៤ នាក់ រៀបចំ​ដោយ អង្គការ​អ្នក​ក្សេត្រសាស្ត្រ និង​ពេទ្យសត្វ​គ្មាន​ព្រំដែន គាំទ្រ​ថវិកា ដោយ​កម្មវិធី​ផ្សព្វផ្សាយ បច្ចេកទេស កសិករ មក​ថ្មី ដែល​ធន់​ទៅនឹង​ការប្រែប្រួល អាកាសធាតុ (ASPIRE) ៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular