Home ព័ត៌មានជាតិ សន្តិសុខ បុរស​ម្នាក់ ត...

បុរស​ម្នាក់ ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ រលាក​ពេញ​ខ្លួន នៅពេល​បូម​ប្រេងសាំង ហើយ​ជក់បារី​

ដោយៈ រិ​ទ្ធិ​សែន / ពោធិ៍សាត់ៈ បុរស​ម្នាក់ ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ រលាក​ពេញ​ខ្លួន រួម​នឹង​សម្ភារ ឆេះ​អស់​គ្មាន​សល់ នៅពេលដែល​ជនរងគ្រោះ បូម​ប្រេងសាំង ចេញពី​ប៊ីដុង បណ្ដើរ ហើយ​ជក់បារី​បណ្ដើរ ។ ហេតុការណ៍​នេះ បានកើត​ឡើង នៅវេលា​ម៉ោង ៣ និង ៣០ នាទី​រសៀល ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២១ នៅត្រង់ចំណុច​ច្រាប​លោក ស្ថិតក្នុង​ភូមិ​វាល ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។​

​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថាៈ តូប​លក់ដូរ ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង ខាងលើនេះ មាន​ទំហំ ៤​ម៉ែត្រ គុណ​នឹង ៤​ម៉ែត្រ ដំបូល​ប្រក់​ស័ង្កសី ជញ្ជាំង​បាំង​ស័ង្កសី រនាប​ក្រាល​ក្ដារ​។ ម្ចាស់​តូប​លក់ដូរ មានឈ្មោះ ណុប ដែន ភេទ​ប្រុស អាយុ ២៣ ឆ្នាំ រងរបួស (​ធ្ងន់​) ត្រូវ​បញ្ជូនទៅ សង្គ្រោះ​ភ្លាមៗ នៅ​មន្ទីរពេទ្យបង្អែក ស្រុក​ភ្នំក្រវាញ មាន​ប្រពន្ធ (​មិន​រងរបួស​ទេ​) បច្ចុប្បន្ន ស្នាក់នៅ​ភូមិ​.​ឃុំ កើតហេតុ​ខាងលើ ។ នៅក្នុង​ករណីនេះ បង្ក​ឱ្យ​ខូចខាត​ទ្រព្យ សម្ភារ រួមមាន ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា វ៉េវ អាល់​ហ្វា (​ចាស់​), និង​មុខទំនិញ​ចាប់ហួយ ជាច្រើន​មុខ និង​លុយ​ចំនួន ៥០ ម៉ឺន​រៀល​។​

​សមត្ថកិច្ច បាន​ចុះ​ពិនិត្យ និង​ស្រាវជ្រាវ​ជុំវិញ ហេតុការណ៍​ខាងលើនេះ បានឱ្យដឹងថាៈ នៅ​មុនពេល​កើតហេតុ ម្ចាស់​តូប​ឈ្មោះ ណុប ដែន បាន​បូម​ប្រេងសាំង បណ្ដើរ ជក់បារី​បណ្ដើរ ទើបបាន​បង្ក​ជា​ភ្លើង​ឆាបឆេះ រលាក​ពេញ​ខ្លួន​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular