ភ្នំ​ជញ្ជាំង​រមណី​ដ្ឋា​ន​មួយ​នៅ​ខេត្តបន្ទាយមានជ័យ

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ភ្នំ​ជញ្ជាំង​ដែលមាន​ទីតាំង​ស្ថិតនៅ​ក្រុង​សិរីសោភ័ណ នៃ​ខេត្តបន្ទាយមានជ័យ​គឺជា​រមណី​ដ្ឋា​ន​មួយ​ដែលមាន​ទាំង​ទេសភាព និង ជំនឿ​ដែល​ពលរដ្ឋ​នៅក្នុង​តំបន់ គោរពបូជា ។

​រមណី​ដ្ឋា​ន​មួយ​នេះ​មាន​ល្អាង​ជាច្រើន ដូចជា​ល្អាង​ល្ខោន ល្អាង​បោះ​ឈូង ល្អាង​ប្រ​ម៉ា ល្អាង​ប្រចៀវ ហើយ​ក៏មាន​ប្រភពទឹក​ចេញ​ខួប​ប្រាំង​និង​វង្សា ដែល​ប្រជាពលរដ្ឋ​មាន​ជំនឿ​និង​តែងតែ​គោរពបូជា​ជា​បន្តបន្ទាប់ ។

​ភ្នំ​ជញ្ជាំង​គឺជា​ទីកន្លែង​ខ្ពស់​ជាងគេ​បំផុត​នៅ​ខេត្តបន្ទាយមានជ័យ និង​អាច មើលឃើញ​ទិដ្ឋភាព​ក្រុង​សិរីសោភ័ណ​ទាំងមូល​ពីលើ​កំពូលភ្នំ ទីនោះ​ចេតិយ​តម្កល់​ព្រះ​សារីរិកធាតុ​បាន និង​កំពុង​កសាង​នៅលើ​កំពូល​ខ្ពស់បំផុត​ដើម្បី​រក្សាបាន​នូវ​សេចក្តីសុខ និង​ភាព​លូតលាស់​ទៅមុខ​។

​ដោយសារតែ​សក្តានុពល​ទាំងនេះ កាលពី ខែឧសភា ឆ្នាំ​២០២០ រាជ​រដ្ឋា​ភិ​បានសម្រេច​ប្រែក្លាយ​ទៅនោះ​បង្កើត​ទៅជា​តំបន់​បេតិកភណ្ឌ​ធម្មជាតិ ភ្នំ​ជញ្ជាំង​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular