​គ្រោះថ្នាក់​ចរាច​ថ្ងៃទី​២៦​ខែមេសា​មាន​ចំនួន​៩​លើក​ស្លាប់​៥​នាក់​របួស​១០​នាក់​

1399
ចែករម្លែក

 


​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​តាម​របាយការណ៍​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៩​លើក​(​យប់​៦​លើក​) ។​ក្នុងនោះ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៥​នាក់​(​ស្រី​ម្នាក់​) រងរបួស​ធ្ងន់ ៥​នាក់​(​ស្រី​២​នាក់​) របួសស្រាល ៥​នាក់​(​ស្រី​៣​នាក់​)​។

​របាយការណ៍​ដដែល​បានឱ្យដឹង​ទៀ​ថា​នៅ​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៩​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ១៦​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ១១​គ្រឿង រថយន្ត​តូច ២​គ្រឿង រថយន្ត​ធំ ៣​គ្រឿង ។ មិន​ពាក់​ពួក​សុវត្ថិ​ភា​ពេល​គ្រោះថ្នាក់ ១១​នាក់​(​យប់​១០​នាក់​) ។​
​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្តថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី​ល្បឿន ១​លើក​, មិន​គោរព​សិទ្ធិ ១​លើក​, មិន​ប្រកាន់​ស្តាំ ៣​លើក​(​ស្លាប់​៤​នាក់​), ស្រវឹង ១​លើក​, បត់​គ្រោះថ្នាក់ ១​លើក​, ប្រជែង ១​លើក​(​ស្លាប់​១​នាក់​) និង​កត្តា​យាន ១​លើក ។​
​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​២៦​ថ្ងៃ ចាប់​គិតពី​ថ្ងៃទី​០១ ដល់ ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ២៨៣​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ១៥១​នាក់ របួស​សរុប ៤៤៧​នាក់ របួសធ្ងន់ ២៧៧​នាក់ របួសស្រាល ១៧០​នាក់ ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម