ដោយៈសុផល/ភ្នំពេញ៖សិស្សត្រូវគិតគូរ និងសម្រេចចិត្តឲ្យច្បាស់ក្នុងការជ្រើសរើសមុខវិជ្ជាសិក្សាផ្នែកវិទ្យាសាស្ត្រពិត ឬវិទ្យាសាស្ត្រសង្គម ពីថ្នាក់ទី១០ទៅឲ្យហើយដើម្បីកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំមួយសម្រាប់ឈានទៅចាប់យកជំនាញសិក្សាពិតប្រាកដមួយនៅសាកលវិទ្យាល័យ ឬវិទ្យាស្ថានបច្ចេកទេសផ្សេងៗ ក៏ដូចជាពង្រឹងសមត្ថភាពការងារ។ នេះជាការលើកឡើងរបស់ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប ក្នុងពិធីចែកវិញ្ញាបនបត្របណ្តោះអាសន្នមធ្យម សិក្សា បឋមភូមិ នៅសាលារៀនវ៉េស្ទឡាញន៍ សាខាច្បារអំពៅនាពេលថ្មីៗនេះ។
លោកឧកញ៉ាបានបន្ថែមទៀតថា៖សិស្សខ្លះចូលរៀនខុសជំនាញដោយសារនៅវិទ្យា ល័យពួកគេខិតខំរៀនសូត្រតែមុខវិជ្ជាវិទ្យាសាស្ត្រសង្គម ពីព្រោះមិនចង់ប្រើខួរក្បាល និងមិនចូលចិត្តការគិត វិភាគស្មុគស្មាញច្រើន តែនៅពេលរៀនចប់វិទ្យាល័យ បែរជាជ្រើសរើសយកជំនាញផ្នែកវិស្មកម្ម ឬហិរញ្ញវត្ថុទៅវិញ ដែលជំនាញទាំងនោះត្រូវប្រើមុខវិជ្ជាវិទ្យាសាស្ត្រពិតជួយគាំទ្រ។ កត្តានេះហើយដែលធ្វើឲ្យការសិក្សាខុសទិសដៅ និងមិនទទួលបានជោគជ័យ។
យោងតាមការកំណត់របស់ក្រសួងអប់រំ យុវជន និងកីឡា បានបែងចែកជាពីរផ្នែកមុខ វិជ្ជាសិក្សាគឺផ្នែកវិទ្យាសាស្ត្រពិតមានមុខវិជ្ជា គណិតវិទ្យា គីមីវិទ្យា រូបវិទ្យា ជីវវិទ្យា ឯផ្នែកវិទ្យាសាស្ត្រមានមុខ វិជ្ជា ភាសាខែ្មរ ភូមិវិទ្យា ប្រវត្តិវិទ្យា សីលធម៌និងពលរដ្ឋវិទ្យា ផែនដីវិទ្យា និងភាសាបរទេស ហើយចាប់អនុវត្តនៅថ្នាក់ទី១២។
ម្ចាស់គ្រឹះស្ថានអប់រំបានសង្កត់ធ្ងន់ថា សម្រាប់ប្រទេសកំពុងអភិវឌ្ឍ គឺត្រូវការជំនាញផ្នែកវិទ្យាសាស្ត្រពិតច្រើនជាងគេ ដូចជាផ្នែកវិស្វកម្ម ស្ថាបយ្យកម្មសរសេរកូដកម្មវិធីវិជ្ជសាស្ត្រ បច្ចេកវិទ្យា វិភាគសេដ្ឋកិច្ច វិភាគហិរញ្ញវត្ថុជាដើម ដែលជំនាញទាំងនោះមានឱកាសទទួលការងារច្រើន ជាមួយនឹងប្រាក់បៀវត្សរ៍ក៏ច្រើនគួរសមដែរ។
សូមជម្រាបថា ដោយស្ថានភាព Covid19 សិ្ថតក្នុងការការពារនិងប្រុងប្រយ័ត្នខ្ពស់ ដូចនេះសាលាបាន ដោយព្យាយាមរក្សាគម្លាតសុវត្តិភាព ព្រមទាំងគោរពតាមវិធានការពាររបស់ក្រសួង ពាក់ម៉ាស វ៉ាសកម្តៅ និងលាងដៃនឹងអាកុល និងបានបែងចែកការប្រគល់វិញ្ញាបនបត្រតាមកាលបរិច្ឆទ និងបួនទីតាំងផ្សេងគ្នារួមមាន៖ សាខាច្បារអំពៅ សាខាចាំការដូង សាខាដូនពេញ និងសាខាសន្ធរម៉ុក៕Ph