ដោយ: រ៉ាម៉ន / កំពង់ឆ្នាំង: នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែមករា ឆ្នាំ២០២១ លោក ឈឹម សៅគី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ និងមានការចូលរួមពីលោក យឺន សូផល អនុប្រធានក្រុមការងារ និងលោក លោកស្រី ក្រុមការងារថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ មេភូមិ អនុប្រធានភូមិ សមាជិកភូមិ និងយុវជនឃុំ បានអញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភសម្ភារសាងសង់បង្គន់អនាម័យជំហានទី៤ ចំនួន៧៨បង្គន់ ជូនដល់ប្រជាពលរដ្ឋក្រីក្រជួបការលំបាកចំនួន៧៨គ្រួសារទៀតដើម្បីបិទបញ្ចប់នៅទូទាំងឃុំត្បែងខ្ពស់មានបង្គន់អនាម័យប្រើប្រាស់គ្រប់ខ្នងផ្ទះ នៅភូមិមានកកើត ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
មន្ត្រីបញ្ជាក់បញ្ជាក់ថា៖ប្រជាពលរដ្ឋក្រីក្រដែលខ្វះបង្គន់អនាម័យចំនួន៣០៧បង្គន់ទាំងអស់ក្នុងឃុមត្បែងខ្ពស់ស្រុកសាមគ្គីមានជ័យទទួលបានការជួយឧបត្ថម្ភពីសំណាក់លោក ឈឹម សៅគីប្រធានក្រុមការងារ និង លោក លោកស្រី ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំត្បែងខ្ពស់។
ឆ្លៀតក្នុងឱកាសនោះលោកឈឹម សៅគី ប្រធានប្រធានក្រុមការងារ ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ជូនដល់ឯកឧត្តម លោក លោកស្រី ក្រុមការងារ និងប្រជាពលរដ្ឋដែលមានវត្តមានផងដែរ។
ជាមួយគ្នានោះលោកប្រធានបានមានប្រសាសន៍សូមឱ្យបងប្អូនប្រជាពលរដ្ឋ ចេះរួបរួមសាមគ្គីគ្នា ស្រឡាញ់ ផ្តល់ស្នាមញញឹម និងសណ្តោសមេត្តាគ្នាទៅវិញទៅមក ក្នុងការរស់នៅប្រចាំថ្ងៃរវាងគ្នានឹងគ្នា ឱ្យដូចជាឈ្មោះរបស់ស្រុកសាមគ្គីមានជ័យនេះតែម្តង។បន្ថែមពីលើនេះទៀតលោកប្រធាន បានមានប្រសាសន៍ទៀតថា៖ សូមបងប្អូន លោកយាយ លោកតា ប្រជាពលរដ្ឋ ចូលរួមការពារសុខសន្តិភាព និងការអភិវឌ្ឍ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបន្តគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅអណត្តិបន្តបន្ទាប់ទៀត។
លោកបានណែនាំដល់បងប្អូនទាំងអស់សូមចូលរួមអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារការរីកដាលដាលនៃជំងឺកូវីដ១៩ និងបានឧបត្ថម្ភសាប៊ូអនាម័យចំនួន៣៩០ដុំ ព្រមទាំងថវិកាមួយចំនួនជូនដល់ប្រជាពលរដ្ឋដែលមានវត្តមានចូលរួម៕