ផលិតកម្ម Galaxy Navatra បញ្ចេញ​បទ​ចម្រៀង ៥​បទ រួមគ្នា របស់​កំពូល​តារាចម្រៀង ពីរ​ដួង អបអរ​ចូលឆ្នាំថ្មី ខាងមុខ​

​​ដោយៈ បញ្ញា​សាស្ត្រ / ភ្នំពេញៈ ខណៈដែល​បុណ្យចូលឆ្នាំ ប្រពៃណីជាតិ ជិត​ខិតចូល​មកដល់ គឺ​ស្របពេល ផលិតកម្ម Galaxy Navatra បាន​ផលិត​បទ​ចម្រៀង ៥ បទ ជាការ​បកស្រាយ​រួមគ្នា រវាង​តារាចម្រៀង ព្រាប សុវត្ថិ និង កញ្ញា តន់ ច័ន្ទ​សី​ម៉ា​។ បទ​ចម្រៀង ទាំង​ប្រាំ​បទ​នោះ គឺ​ទទួលបាន​ការចាប់អារម្មណ៍ យ៉ាងខ្លាំង ពី​អ្នកគាំទ្រ​របស់​ពួកគេ​។

​បទ​ចម្រៀង ដែល​កំពូល​តារាចម្រៀង ទាំងពីរ​ខាងលើ បានចេញ​មាន​ដល់​ទៅ ៥ បទ ហើយ​សុទ្ធតែ​សឹង​ជា​បទ​ចម្រៀង ឆ្លងឆ្លើយ​បែប​រាំ​សប្បាយ​។ បទ “​កាត់​ឆុង​” ជា​បទ​ដែល ព្រាប សុវត្ថិ និង តន់ ចន្ទ​សី​ម៉ា ច្រៀង​រួមគ្នា ជា​លើកដំបូង បន្តបន្ទាប់​មាន បទ «​ប្រហុក​» បទ «​រកស៊ី​ជាមួយ​យក្ស​» ,« អរគុណ កាមេរ៉ា​» និង បទ «​មាន់​កម្សត់​» ហើយ​បទ​នីមួយៗ គ្រាន់តែ​ចេញ​ភ្លាម អ្នកទស្សនា រាប់លាន​ដង​។

​តាម​ការបញ្ជាក់​ពី លោក យឹម តា​ស្រង់ អ្នកចាត់ការ​ទូទៅ ផលិតកម្ម Galaxy Navatra ខាង​ផលិតកម្ម កំពុងតែ​សម្រុក​ធ្វើ​បទ ចូលឆ្នាំថ្មី ឲ្យ​គ្រប់​តារាចម្រៀង ទាំងអស់ នៅក្នុង​ផលិតកម្ម ហើយ​យើង​នឹង​បញ្ចេញ ជា​រៀងរាល់ថ្ងៃ​។ អ្នកដឹកនាំ​ផលិតកម្ម រូបនេះ ថ្លែងថាៈ បន្ទាប់ពី​បាន​លែង បទ​ចូលឆ្នាំ ប៉ុន្មាន​បទ​មក នេះ​ឃើញថា កំពូល​តារាចម្រៀង លោក ព្រាប សុវត្ថិ និង តន់ ចន្ទ​សី​ម៉ា គឺ​ពិតជា​ដៃគូ​ស័​ក្កិ​សម​បំផុត សម្រាប់​បទ​ចូលឆ្នាំ ក្នុងនោះដែរ Galaxy មិនមែន​មាន តែ ៤ បទ​នោះទេ ពោល​តាម​ផែនការ គឺ​យើង​មាន​បទ​ជាច្រើន​ទៀត សម្រាប់​ឲ្យ​កំពូល​តារាចម្រៀង ទាំងពីរ​នេះ​ច្រៀង​៕/V

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular