ដោយ: រ៉ាម៉ន / កំពង់ឆ្នាំង: នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែមករា ឆ្នាំ២០២១ លោក ឈឹម សៅគី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ និងមានការចូលរួមពីលោក យឺន សូផល អនុប្រធានក្រុមការងារ និងលោក លោកស្រី ក្រុមការងារថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ មេភូមិ អនុប្រធានភូមិ សមាជិកភូមិ និងយុវជនឃុំ បានអញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភសម្ភារសាងសង់បង្គន់អនាម័យជំហានទី៤ ចំនួន៧៨បង្គន់ ជូនដល់ប្រជាពលរដ្ឋក្រីក្រជួបការលំបាកចំនួន៧៨គ្រួសារទៀតដើម្បីបិទបញ្ចប់នៅទូទាំងឃុំត្បែងខ្ពស់មានបង្គន់អនាម័យប្រើប្រាស់គ្រប់ខ្នងផ្ទះ នៅភូមិមានកកើត ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
