Home ព័ត៌មានអន្តរជាតិ កូវី​ដ​១៩ ៖ ប...

កូវី​ដ​១៩ ៖ បារាំង​នឹង​បិទ​ព្រំដែន​ចំពោះ​ប្រទេស​ទាំងអស់ ដែល​នៅ​ក្រៅ​សហភាព​អឺរ៉ុប​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ នាយករដ្ឋមន្ត្រី​បារាំង​លោក​ហ្សង់ កា​ស្ទិក និយាយថា បារាំង​នឹង​បិទ​ព្រំដែន​របស់​ខ្លួន​ចំពោះ​ប្រទេស​ទាំងអស់​នៅក្រៅ​សហភាព​អឺរ៉ុប​ចាប់ពី​ថ្ងៃអាទិត្យ​ទី​៣១​មករា​តទៅ​។​

​មនុស្ស​ទាំងអស់ ដែល​ចង់​ចូល​ពី​សហភាព​អឺរ៉ុប ត្រូវ​មាន​ការធ្វើ​តេស្តិ៍ PCR អវិជ្ជមាន លើកលែង​តែ​អ្នកដំណើរ​ចេញ​ចូល​ជា​ប្រចាំ​។​

​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អង់គ្លេស លោក ហ្គ្រែ​ន សាប ក្រោយមក​បាន​បញ្ជាក់ថា ការហាមឃាត់​របស់​បារាំង​នឹង​មិន​អនុវត្ត​ចំពោះ​អ្នក​ដឹកទំនិញ​ទេ ដោយ​បន្ថែម​ថា “​ពាណិជ្ជកម្ម​នឹង​បន្ត​ហូរ​ទៅ​មុខ​យ៉ាង​រលូន​”​។​

​លោក​កាស្ទិ​ក​និយាយថា មជ្ឈមណ្ឌល​ផ្សារ​ទំនើប​ធំៗ​ទាំងអស់​នឹង​ត្រូវ​បិទ ហើយ​ការធ្វើដំណើរ​ទៅកាន់​ដែនដី​ក្រៅប្រទេស​របស់​បារាំង​ក៏​ត្រូវ​រឹតត្បិត​ដែរ​។​

​លោកនាយក​រដ្ឋមន្ត្រី​បាន​បញ្ជា​ឱ្យ​បង្កើន​ការត្រួតពិនិត្យ​របស់​ប៉ូលិស​ទៅលើ​ប្រជាជន ដែល​រំលោភ​បម្រាម​គោចរ ១២ ម៉ោង​ក្នុង​មួយថ្ងៃ រៀបចំ​ពិធី​ជប់លៀង​លួចលាក់ ឬ លួច​បើក​ភោជនីយដ្ឋាន​។​

​លោក​កាស្ទិ​ក​និយាយថា វិធានការ​ទាំងនេះ​ត្រូវបាន​ដាក់​នៅ​នឹង​កន្លែង​ដើម្បី​បញ្ចៀស​ការបិទ​ប្រទេស​ជា​លើក​ទី​៣៕

​បារាំង​នឹង​បិទ​ព្រំដែន​ចំពោះ​ប្រទេស​ទាំងអស់​ដែល​នៅ​ក្រៅ​សហភាព​អឺរ៉ុប

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular