Home ព័ត៌មានសំខាន់ៗ ថ្ងៃនេះ​ថៃ​ឆ្...

ថ្ងៃនេះ​ថៃ​ឆ្លង​ជិត​១​ពាន់​នាក់​និង​ស្លាប់​ម្នាក់​ដោយកូវី​ដ​១៩ តែ​បន្ធូរបន្ថយ​ការ​រឹតត្បិត​ដើម្បី​…

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖​ថៃ​នៅ​ថ្ងៃ​សៅរ៍​នេះ​បាន​រកឃើញ​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​ដល់​ទៅ​៩៣០​នាក់ និង​អ្នកជំងឺ​ម្នាក់​ទៀត​ស្លាប់​ដោយកូវី​ដ​១៩​។​

​តួលេខ​ចុងក្រោយ​នេះ​ធ្វើអោយ​ថៃ​មាន​អ្នក​ឆ្លង​សរុប ១៧.៩៥៣​នាក់ និង​៧៧​នាក់​ស្លាប់​ដោយកូវី​ដ​១៩​ចាប់តាំងពី​កូវី​ដ​១៩​បាន​លេចឡើង​នៅក្នុង​ព្រះរាជាណាចក្រ​នេះ​កាលពី​ខែ​មករា​ឆ្នាំ​មុន​។​

​កាលពី​ថ្ងៃ​សុក្រ ថៃ​មាន​អ្នក​ឆ្លង​ថ្មី​៨០២​នាក់ តែ​ភាគច្រើនបំផុត​នៅក្នុង​ខេត្ត​សាមុត សា​ខន​។​

​ទោះជា​មាន​ការឆ្លង​៨០០​ទៅ​៩០០​នាក់​ក្នុង​មួយថ្ងៃ ក៏​ថៃ​កាលពី​ថ្ងៃ​សុក្រ​បាន​បន្ធូរបន្ថយ​ការ​រឹតត្បិត​ដើម្បី​ទប់ស្កាត់​ការឆ្លង​ជំងឺ​នេះ​នៅ​ទូទាំង​ប្រទេស លើកលែង​តែ​តំបន់​ផ្ទុះ​ខ្លាំង ដោយ​អនុញ្ញាត​អោយ​
​ស្ថាប័ន ក្រុមហ៊ុន និង​សាលារៀន​បើកទ្វារ​ឡើង​វិញ​។​

​កិច្ចប្រជុំ​ក្រុមការងារ​កូវី​ដ​១៩ ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា បាន​គាំទ្រ​សំណើ​កាត់បន្ថយ​ចំនួន​ខេត្ត​ដែល​ត្រូវ​ចាត់ថ្នាក់​ចូលក្នុង​តំបន់​ប្រឈម​ខ្ពស់​ពី​២៨​ខេត្ត​មក​នៅត្រឹមតែ​៥​ខេត្ត ។​

​សាលារៀន​នៅ​សង្កាត់​ភាគច្រើន​នឹង​បើកទ្វារ​ឡើងវិញ រីឯ​ស្ថាប័ន​ជំនួញ រួ​មានភោ​ជ្ជនី​យដ្ឋា​នក៏​នឹង​ត្រូវ​អនុញ្ញាត​អោយ​ចាប់ផ្តើម​បន្ត​ដំណើរការ​ជិត​ធម្មតា​ឡើងវិញ នៅពេល​ទីតាំង​អាជីវកម្ម​ម​ប្រឈម​ហានិ​
​ភ័យ​ខ្ពស់ ដូច​ជា​កន្លែង​លេងល្បែង​នឹង​បន្ត​បិទ​។​

​ការ​រឹតត្បិត​ក៏​នឹង​បន្ត​រក្សាទុក​នៅក្នុង​ខេត្ត​សាមុត សា​ខន កន្លែង​ដែល​ការឆ្លង​ថ្មី​មួយ​រយៈពេល​ចុងក្រោយ​ត្រូវបាន​រកឃើញ​រាប់រយ​នាក់​ក្នុង​មួយថ្ងៃ ។​

​ទោះ​ជា​ក្រុង​បាងកក​និង​ខេត្ត​ជុំវិញ​វា​ចំនួន​៣​ត្រូវ​គេ​គិត​ថា​នៅ​ប្រឈម​ការឆ្លង​ខ្ពស់ ក៏​អាជ្ញាធរ​មូលដ្ឋាន​នឹង​បន្ធូរបន្ថយ​ការ​រឹតត្បិត​បន្ថែម​។​

​ការ​រឹតត្បិត​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​កូវី​ដ​១៩ បាន​ប៉ះពាល់​ការប្រើប្រាស់​និង​ការធ្វើដំណើរ​ក្នុងស្រុក​ដោយ​បន្ថែម​ការលំបាក​លើ​រដ្ឋាភិបាល​ដែល​ចង់​អោយ​សកម្ម​ឡើងវិញ​នូវ​សកម្មភាព​សេដ្ឋកិច្ច​ដែល​
​រងគ្រោះ​ពី​ការ​ខ្សត់​ភ្ញៀវ​បរទេស​រួច​ជា​ស្រេច​នៅ​មួយ​ឆ្នាំ​មកនេះ​។​

​នៅ​ឆ្នាំ​នេះ រដ្ឋាភិបាល​ថៃ​បាន​ចេញ​វិធានការ​ជំរុញ​សេដ្ឋកិច្ច​បន្ត​បន្ទាប់​នៅ​ខែ​នេះ រួមមាន ការចែក​ប្រាក់​៧​ពាន់​លាន​ដុល្លារ​ដល់​ជនជាតិ​ថៃ​ដែល​រងគ្រោះ​ដោយ​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​៕

​ថៃ​បន្ធូរបន្ថយ​ការ​រឹតត្បិត​នៅ​ភាគ​ច្រើន​នៃ​ផ្ទៃ​ប្រទេស ដើម្បីអោយ​សេដ្ឋកិច្ច​មាន​សកម្មភាព​ឡើងវិញ​

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular