ថៃនៅថ្ងៃសៅរ៍នេះបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីដល់ទៅ៩៣០នាក់ និងអ្នកជំងឺម្នាក់ទៀតស្លាប់ដោយកូវីដ១៩។ទោះជាមានការឆ្លង៨០០ទៅ៩០០នាក់ក្នុងមួយថ្ងៃ ក៏ថៃកាលពីថ្ងៃសុក្របានបន្ធូរបន្ថយការរឹតត្បិតដើម្បីទប់ស្កាត់ការឆ្លងជំងឺនេះនៅទូទាំងប្រទេស លើកលែងតែតំបន់ផ្ទុះខ្លាំង ដោយអនុញ្ញាតអោយស្ថាប័ន ក្រុមហ៊ុន និងសាលារៀនបើកទ្វារឡើងវិញ។
