ប្រែសម្រួល : កញ្ញាដាលីស ៖ ប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ថ្ងៃសៅរ៍នេះថា ស្ត្រីជប៉ុនម្នាក់ ដែលនិយាយថាគាត់បានលាក់សាកសពម្តាយបង្កើតនៅក្នុងទូទឹកកកក្នុងផ្ទះល្វែងរយៈពេលមួយទសវត្សរ៍ បានប្រាប់ប៉ូលិសថា គាត់ខ្លាចគេបណ្តេញចេញពីផ្ទះជួល ប្រសិនបើការស្លាប់នេះត្រូវបានដឹងឮ។
ប៉ូលិសបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា លោកស្រី យូមី យ៉ូស៊ីណូ អាយុ ៤៨ ឆ្នាំត្រូវបានឃុំខ្លួនដោយសង្ស័យថា”បោះបង់ចោលនិងលាក់សាកសពស្ត្រីម្នាក់”ដែលគេរកឃើញកាលពីថ្ងៃពុធទី២៧មករានៅក្នុងទូទឹកកកក្នុងផ្ទះល្វែងមួយក្នុងទីក្រុងតូក្យូ។
សារព័ត៌មានក្នុងស្រុកបានរាយការណ៍ដោយដកស្រង់ប្រភពប៉ូលិសថា លោកស្រីយ៉ូស៊ីណូនិយាយថា គាត់បានលាក់សាកសពកាលពី១០ឆ្នាំមុនដោយសារតែគាត់មិនចង់រើចេញពីផ្ទះដែលគាត់បានចែករំលែកជាមួយម្តាយ បន្ទាប់ពីម្តាយបានស្លាប់ទៅ។
ទីភ្នាក់ងារសារព័ត៌មានក្យូដូនិយាយថា ស្ត្រីជាម្តាយ ដែលមានអាយុប្រហែលជា ៦០ ឆ្នាំនៅពេលស្លាប់ ត្រូវបានដាក់ឈ្មោះជាអ្នកជួលអគារផ្ទះល្វែងក្នុងក្រុងតូក្យូ។
របាយការណ៍ព័ត៌មានសរេសេរថាលោកស្រីយ៉ូស៊ីណូត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះល្វែងនៅពាក់កណ្តាលខែមករាបន្ទាប់ពីខកខានបង់ថ្លៃជួល ហើយអ្នកសម្អាតម្នាក់បានរកឃើញសាកសពនៅក្នុងទូទឹកកក ដែលលាក់នៅក្នុងទូខោអាវ។
ការធ្វើកោសល្យវិច័យមិនអាចកំណត់ដឹងពេលវេលានិងមូលហេតុនៃការស្លាប់របស់ស្ត្រីនោះបានទេ៕
ក្រុមអ្នកស៊ើបអង្កេតចុះទៅដល់អាគារដែលជនសង្ស័យជួលស្នាក់នៅ